រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំតានូន ប្រចាំខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក វាំង វីរៈប្រធានក្រុមប្រឹក្សាឃុំ ដើម្បីពិភាក្សាគ្នាលើរបៀបវារៈមួយចំនួន ដូចខាងក្រោម:
១-ពិនិត្យ និងអនុម័តរបៀបវារៈនៃអង្គប្រជុំ
២-ពិនិត្យកូរ៉ុម និងប្រកាសសមាសភាពចូលរួមប្រជុំ
៣-អនុម័តកំណត់ហេតុប្រជុំលើកមុន
៤-ពិភាក្សាអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំខែមិថុនាឆ្នាំ២០២២
៥-សេចក្ដីព្រាងរបាយការណ៍ផ្ទេរអាណត្តិរបស់ក្រុមប្រឹក្សាឃុំអាណត្តិទី៤
៦-ពិភាក្សាអនុម័តស្នើសុំនិយ័តថវិការអភិវឌ្ឍន៍ឆ្នាំ២០២២
៧-បញ្ហាផ្សេងៗ
-កាអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ
៨-មតិបូកសរុបកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ
ប្រភព:រដ្ឋបាលឃុំតានូន
-----------------------
ថ្ងៃសុក្រ ១០ រោច ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២
June 24, 2022