រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារវាយតម្លៃគុណវុឌ្ឍិមេត្រីភាពបរិស្ថាននៃមន្ទីរបរិស្ថានខេត្តកោះកុង បានយកបណ្ណសរសើរមេត្រីភាពបរិស្ថានជូនដល់នីតិបុគ្គលចំនួន២កន្លែង

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារវាយតម្លៃគុណវុឌ្ឍិមេត្រីភាពបរិស្ថាននៃមន្ទីរបរិស្ថានខេត្តកោះកុង បានយកបណ្ណសរសើរមេត្រីភាពបរិស្ថានរបស់ឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន ទៅប្រគេនដល់ព្រះចៅអធិការវត្តសមុទ្ធារាម រួមជាមួយនូវទេយ្យទានមាន៖

1-អង្ករចំនួន៥០គីឡូក្រាម

2-ទឹកបរិសុទ្ធចំនួនមួយយួរ

3-ទឹកសណ្តែកដបចំនួន១កេះ

4-ទឹកដូងកំប៉ុងចំនួន១កេះ

ដែលជាទេយ្យទានដ៏ថ្លៃថ្លាចេញពីទឹកចិត្តបស់លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្ត និងបានប្រគេនជូនព្រះសង្ឃតាមរយៈក្រុមការងារវាយតម្លៃនៃមន្ទីរបរិស្ថានខេត្ត ។ នាព្រឹកថ្ងៃដដែល ក្រុមការងារក៏បានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនដល់នីតិបុគ្គលជាម្ចាស់ហាង អនន្ត ភោជនីយដ្ឋាននិងការហ្វេផងដែរ ក្រោមទឹកមុខសប្បាយរីករាយយ៉ាងក្រៃលែង ។ ហើយពួកគាត់បានថ្លែងអំណរគុណលោកប្រធានមន្ទីរ និងក្រុមការងារនៃមន្ទីបរិស្ថានទាំងអស់ដោយសន្យា ចូលរួមសំអាតអនាម័យបរិស្ថាន និងការអភិរក្សធនធានធម្មជាតិជាមួយមន្ទីរ ។

អត្ថបទទាក់ទង