ថ្ងៃព្រហស្បតិ៍ ៩ រោច ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២
_««»»_
មន្ទីរធម្មការ និងសាសនាខេត្តកោះកុងបានរៀបចំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួន និងបូកសរុបការងារប្រចាំខែមិថុនា និងលើកទិសដៅបន្ត ក្រោមការដឹកនាំដោយលោក អ៊ូច ទូច ប្រធានមន្ទីរ និងមានការអញ្ជើញចូលរួមពីអនុប្រធានមន្ទីរចំនួន៣រូប ប្រធានការិយាល័យជំនាញទាំងអស់នៃមន្ទីរ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ នៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្ត។