រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាវ រុន នាយករងតំបន់ឧទ្យានជាតិបុទុមសាគរ ដឹកនាំមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការល្បាតជីត្រេះ ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ចំណុចកំពង់ភ្លូ

ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោក ប្រាវ រុន នាយករងតំបន់ឧទ្យានជាតិបុទុមសាគរ បានដឹកនាំមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការល្បាតជីត្រេះ ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិមកដល់ចំណុចកំពង់ភ្លូ បានជួបប្រទះដីមួយកន្លែងមានដាំបង្គោលថ្មក្នុងគោលបំណងចាប់យកដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់ដែលស្ថិតនៅ ភូមិទួលពោធិ៍ ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង ។ ករណីនេះបង្ករឡើងដោយអញ្ញត្តជនកម្លាំងយើងនឹងបន្តស្រាវជ្រាវ ព្រមទាំងចាត់វិធានការតាមនីតិវិធីច្បាប់ ។ រីឯបង្គោលថ្មសរុបចំនួន ២១បង្គោល កម្លាំងយើងបានធ្វើការដកហូតយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការល្បាតកូនកុក ។

អត្ថបទទាក់ទង