ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ ក្រុមការងារ និងផ្ដល់មតិសំណេះសំណាលជាមួយ ក្រុមការងារនាយកដ្ឋានបុគ្គលិក ក្រសួងសុខាភិបាល សហការជាមួយក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ដែលបានអញ្ជើញចុះពិនិត្យ តាមដានការបញ្ចូលទិន្នន័យមន្ត្រីរាជការនៅក្នុងប្រព័ន្ធព័ត៌មានគ្រប់គ្រងមន្ត្រីសុខាភិបាល នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បន្ទាប់ពីបានបណ្តុះបណ្តាលនៅសាលាភូមិភាគរួចមក។
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២