លោក ទួន ភារម្យ អភិបាលរងក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយឈ្មោះ តែ ឃុនម៉ុង ដែលសាងសង់សំណង់លើទឹក ព្រមទាំងធ្វើកិច្ចសន្យារុះរើ ប៉ុន្តែម្ចាស់សំណង់មិនព្រមផ្តិតមេដៃ រងចាំជួប មេធាវី របស់ខ្លួន។ អាជ្ញាធរក្រុងខេមរភូមិន្ទ បានចុះធ្វើការហាមឃាត់ តែម្ចាស់សំណង់បន្តលួចសាងសង់ទាំងយប់ ទាំងថ្ងៃ អាជ្ញាធរក្រុង បានរៀបចំរបាយការណ៍ជូនខេត្ត និងទុកពេល ដល់ម្ចាស់សំណង់រុះរើ ឲ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
ថ្ងៃសុក្រ ១១ កើត ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២
June 10, 2022