នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំក្រុមការងារផ្លូវជនបទដែលមានលោក ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវ ចុះសហការជាមួយក្រុមការងារអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ) សិក្សាស្ថានភាពខ្សែផ្លូវជនបទខូចខាត នៅក្នុងចំណុចភូមិទឹកល្អក ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីធ្វើការផែនការជួសជុលបន្ទាន់នៅក្នុងឆ្នាំ ២០២២ ក្រោមប្រភពថវិការឆ្នាំ២០២២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕