ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគម្រោងការពង្រឹងតំបន់ការពារសមុទ្រ អភិបាលកិច្ចជលផល និង ការលើកកម្ពស់ជីវភាពសហគមន៍នៅតាមតំបន់ឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជា នៅការិយាល័យអង្គការ FFI សាខាខេត្តកោះកុង ដោយមានការចូលរួមមកពីបុគ្គលិកនាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរនៃក្រសួងបរិស្ថាន បុគ្គលិករដ្ឋបាលជលផល នាយរងខណ្ឌជលផល បុគ្គលិកអង្គការ FFI និងមន្ត្រីគម្រោងខ្លាត្រី សរុប ១០នាក់ ស្រី៣នាក់ ។