ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លោក លី ហេង ប្រធានការិយាល័យអភិវឌ្ឈន៍សហគមន៍មូលដ្ឋាន បានរួមដំណើរជាមួយក្រុមការងារមកពីនាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ចុះទៅរៀបចំការបោះឆ្នោតជ្រើសរើសឝណៈកម្មការ សហគមន៍តំបន់ការពារធម្មជាតិពោធិ៍បឹង និងបានធ្វើការណែនាំពីតួនាទី និងការទទួលខុសត្រូវដល់គណៈកម្មការថ្មីដែលបានជាប់ឆ្នោតនៅសហគមន៍ តំបន់ការពារធម្មជាតិពោធិ៍បឹង ដែលមានការចូលរួមពី អាជ្ញាធរភូមិ ឃុំ បេក្ខជនឈរឈ្មោះ និងបងប្អូនប្រជាពលរដ្ឋ ។