រសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លោកស្រី សម្បូរ សុភា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប: បានបេីកកិច្ចប្រជុំត្រួតពិនិត្យស្ដីពីរបាយការណ៍តាមការិយាល័យនីមួយៗ និងទិសដៅអនុវត្តន៍ការងារបន្ត។ លោកស្រីប្រធានក៏បានផ្ដល់ជាអនុសាស្រ្ត និងជំរុញដល់មន្រ្តីរាជការឱ្យខិតខំអនុវត្តន៍ការងារឱ្យបានកាន់តែល្អប្រសេីរ។