រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្ត និងសហការី០២រូប បានអញ្ជើញចូលរួមវគ្គ បណ្តុះបណ្តាលកសាងសមត្ថភាព ស្តីពី ស្ថិតិអនុវត្តន៍​ នៅទីរួមខេត្តកំពត។

ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល​ ​ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្ត និងសហការី០២រូប បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព ស្តីពីស្ថិតិអនុវត្តន៍ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាង កាណុល អនុរដ្ឋលេខាធិការ ក្រសួងផែនការ លោក សំ សុខសុធាវុធ អគ្គនាយករង វិទ្យាស្ថានជាតិសិ្ថតិ ក្រសួងផែនការ​ លោក មឿង គង្គា ប្រធានមន្ទីរផែនការខេត្តកំពត និងលោក Kjell Tambour ទីប្រឹក្សាជំនាញស្ថិតិស៊ុយអែតប្រចាំ វិទ្យាស្ថានជាតិសិ្ថតិ ក្រសួងផែនការ​ និងមានសិក្ខាកាមចូលរួមមកពី មន្ទីរផែនការរាជធានី ខេត្តចំនួន​ ០៨ និងមន្ត្រីរដែលពាក់ព័ន្ធមួយចំនួនទៀត។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំដោយ វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ សហការជាមួយ សហភាពអឺរ៉ុប និងប្រទេសស៊ុយអែត ប្រចាំ វិទ្យាស្ថានជាតិសិ្ថតិ ក្រសួងផែនការដែលមានរយៈពេល​ ១០ថ្ងៃ ចាប់ពី ថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារសាន់នីខេត្តកំពត ក្នុងគោលបំណង សំខាន់ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីផែនការ ជាពិសេសមន្ត្រីអង្កេតមានមូលដ្ឋានគ្រប់គ្រាន់ក្នុង ដំណើរនៃការអង្កេតនានានៅថ្នាក់ខេត្តរបស់ខ្លួន់។


អត្ថបទទាក់ទង