វេលាម៉ោង ២:១០ នាទីរសៀល ដោយមានការចាត់ពីលោក ហាក់ ឡេង អភិបាលស្រុក បានចាត់ឱ្យ លោក ក្រូច បូរីសីហាអភិបាលរងស្រុក ដឹកក្រុមការងារ ចុះត្រួតពិនិត្យស្ថានភពទីតាំងដីឡូត៍ជាក់ស្តែង ដែលបានបែងជូនបងប្អូនប្រជាពលរដ្ឋ រងផលប៉ះពាល់ ដោយគម្រោងវិនិយោគរបស់ក្រុមហ៊ុន យ៉ូវញៀន ស្របតាមគោលនយោបាយពីរាជរដ្ឋាភិបាល ដោយមានជនមិនស្គាល់មុខបានមកបោះបង្គោលរបងបាញ់ពណ៌ និងដាំដុះ ស្ថិតនៅក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃសុក្រ ១៣ កើត ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២
May 13, 2022