ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំលោក លី ហេង ប្រធានការិយាល័យអភិវឌ្ឍសហគមន៍មូលដ្ឋាន ចូលរួមវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិក្រោមប្រធានបទ "បង្កើនមុខរបរដើម្បីជំរុញសេដ្ឋកិច្ចសហគមន៍" ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីក្រុមការងារនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន សមាជិគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិតាមបណ្តាលខេត្ត ដែលអ្នកចូលរួមសរុបប្រមាណ១៥០នាក់ ។