ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំកម្លាំងមន្រ្តីឧទ្យានុរក្ស នៃឧទ្យានជាតិបុទុមសាគរចំនួន ០៣រូប អមដំណើរ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងក្រុមការងារ ចុះត្រួតពិនិត្យទីតាំងស្នើសុំវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ចំនួន ០៣គម្រោង និងស្ថិតក្នុងឧទ្យានជាតិបុទុមសាគរ ឃុំអណ្តូងទឹក ស្រុកបុទូមសាគរ ខេត្តកោះកុង ចំនួន ០៣គម្រោងទៀត ដោយមានការចូលរួមពីលោក អ៊ុក ភក្រ្តា អភិបាលរងខេត្តកោះកុង អាជ្ញាធរស្រុកបុទុមសាគរ អាជ្ញាធរស្រុកកោះកុង ការិយាល័យពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន ។
ជាលទ្ធផល: ទីតាំងខាងលើស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិឃុំអណ្តូងទឹក ហើយត្រូវរង់ចាំការប្រជុំពិភាក្សាជាមួយសហគមន៍ នឹងធ្វើការសិក្សាបន្ត ។