រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាង លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុកចូលរួមអមដំណើរ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោកអ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង និងឯកឧត្តម លោកជំទាវ ក្រុមការងារក្រសួងបរិស្ថាន មន្ទីរបរិស្ថាន ដើម្បីចូលរួមចុះបំពេញបេសកកម្មសិក្សា ពិនិត្យ ទីតាំងជាក់ស្ដែងលើករណីស្នើសុំវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ នឹងធម្មជាតិខ្នាតតូចចំនួន ០៦គម្រោង (ដូចមានផែនទី និងនិយាមកាជូនភ្ជាប់) ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំតាតៃក្រោម ស្រុកកោះកុងនិងស្ថិតនៅក្នុងឧទ្យានជាតិបូទុមសាគរ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២
ខែឧសភា 10, 2022