ព្រឹកថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២ តាមការចាត់តាំងរបស់លោក ឃៀង យិង មេឃុំអណ្តូងទឹក លោកស្រី ឃុន ស្រីម៉ៅជំទប់ទី២ បានដឹកនាំអាជ្ញាធរភូមិ និងកម្លាំងប្រជាការពារភូមិ រួមជាមួយប្រជាពលរដ្ឋក្នុងភូមិ អញ្ជើញចុះតម្លើងអំពូលសូឡាដំណើរការដោយពន្លឺព្រះអាទិត្យចំនួន០៥អំពូល លើ២ចំនុច គឺចំនុចព្រៃធំចំនួន០២អំពូល និងចំនុចផ្លូវក្រោមក្បែរផ្ទះលោកតា ហៀង ឈែមចំនួន៣អំពូល ដែលស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជនតាមរយៈការគៀងគររបស់លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុក ដោយត្រូវបានទទួលការសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋ ព្រោះទីតាំងទាំងនោះធ្លាប់តែមានសភាពងងឹត ពិបាកក្នុងការធ្វើដំណើរទៅនិងមក ជាងនេះទៅទៀតក៏បញ្ជៀសនូវរាល់បទល្មើសផ្សេងៗផងដែរ។
រដ្ឋបាលឃុំ សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនគ្រប់ទិសទីដែលតែងតែជួយគាំទ្រ និងឧបត្ថម្ភ ព្រមទាំងនឹងបន្តទឹកចិត្តនេះដើម្បីអភិវឌ្ឍន៍ ភូមិ ឃុំ ឲ្យកាន់តែមានភាពរីកចម្រើនទៅមុខ។
ប្រភពៈរដ្ឋបាលឃុំអណ្តូងទឹក
----------------------------------------
ថ្ងៃអាទិត្យ ៨ កើត ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
May 8, 2022
ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម (World Red Cross and Red Crescent Day)
ទិវាគុណម្តាយ (Mother's Day)