/ / /

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក នឹងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោក ទេពទ្រឹម ឈុំ សមាជិក និងកញ្ញ ប៊ួយ ដានី មន្ត្រីប្រចាំការ បានសហការជាមួយអាជ្ញាធរឃុំ និងក្រុមការងារស្រុកចុះជួយឃុំ បានចុះសួរសុខទុក្ខ និង រំលែកទុក្ខដល់គ្រួសារសពឈ្មោះ យ៉ាង សន អាយុ៦៣ឆ្នាំ ដែលបានមរណភាព ដោយរោគាពាធ នៅភូមិអណ្តូងទឹក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក នឹងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោក ទេពទ្រឹម ឈុំ សមាជិក និងកញ្ញ ប៊ួយ ដានី មន្ត្រីប្រចាំការ  បានសហការជាមួយអាជ្ញាធរឃុំ និងក្រុមការងារស្រុកចុះជួយឃុំបានចុះសួរសុខទុក្ខ និង រំលែកទុក្ខដល់គ្រួសារសពឈ្មោះ យ៉ាង សន អាយុ៦៣ឆ្នាំ ដែលបានមរណភាព ដោយរោគាពាធ  នៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

ក្នុងឱកាសនោះ លោក ទេពទ្រឹម ឈុំ សមាជិកអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ និងក្រុមការងារ បានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះពីលោក ហាក់ ឡេង  ប្រធានគណៈកម្មាធិការអនុសាខា លោកជំទាវ មិថុនា ភូថងប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើក្តីអាណិតអាសូរ  និងការសោកស្តាយយ៉ាងក្រៃលែង  ដែលកើតឡើងចំពោះគ្រួសារសពដែលបានបាត់បង់មនុស្ស ជាទីស្រឡាញ់ ។ ក្រុមការងារទាំងអស់សូមបួងសួងដល់ដួងវិញ្ញាណក័ន្ធ

លោក បានទៅកាន់ដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ ក្រុមការងារ បានផ្តាំផ្ញើដល់ក្រុមគ្រួសារសព  និងលើកទឹកចិត្តឱ្យថែទាំសុខភាព ឱ្យបានល្អ  រក្សាអនាម័យក្នុងការរស់នៅ  ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង  ត្រូវខិតខំតស៊ូ  ដើម្បីប្រកបរបរចិញ្ចឹម ជីវិតរស់នៅបន្តទៅមុខទៀត ។ 

ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់  ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់  និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩   ដើម្បីសេចក្តីសុខ  និងសុភមង្គលក្នុងក្រុមគ្រួសារ។ 

សម្ភារដែលអនុសាខាចូលរួមរំលែកទុក្ខដល់គ្រួសារសពមាន៖  អង្ករ ២៥គីឡូក្រាម​ មី ១កេស និងគ្រឿងឧបភោគមួយចំនួន និងថវិការរបស់ក្រុមការងារស្រុក និងឃុំ មានចំនួន ២៥០,០០០រៀល។

ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសៅរ៍ ៧ កើត ខែពិសាខ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២

May 7, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងផ្លូវបេតុង១ខ្សែ ដែលមានប្រវែង៤៦០ម ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ បានសាងសង់១០០%ដោយក្រុមហ៊ុនឈ្មោះ កក់ ស៊ុនសេង មូនិធិឃុំឆ្នាំ២០២៥ ទីតាំងស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិ ទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំ

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤៦ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    កិច្ចប្រជុំគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោកស្រី ចា អែត ជំទប់ទី១ ឃុំប៉ាក់ខ្លង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ សហការជាមួយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ចុះប្រតិបតិ្តការសម្ភាសន៍ ស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦ នៅសាលាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោក រាជ​ និមល​ ប្រធាន ការិយាល័យ អប់រំ យុវជន និង កីឡា និង​លោក​ ណាវ​ ផល្លា​មន្ត្រី​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ស្រុកមណ្ឌលសីមា បាន​ចូលរួម​វគ្គ​សិក្ខាសាលា​ ស្តី​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្រាប់​ការ​រៀប​ចំ​របាយការណ៍​សមិទ្ធកម្ម​សាលារៀន​ ក្រោម​អធិបតីភាព លោក ឃួន ង៉ុយ អនុប្រធាន​ការិយាល័យ​ផែនការ​ និង​គ្រប់គ្រង​ជំនួយ​នៃ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កោះកុង​ នៅ​សាល​ប្រជុំ​វិទ្យាល័យ​ស្រែអំបិល​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង