នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារដោះស្រាយទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។ តាមរយៈការសម្របសម្រួលរបស់ក្រុមការងារ ភាគីទាំងពីរបានយល់ព្រមទទួលយកការដោះស្រាយបញ្ចប់វិវាទ ។
ប្រភព ញ៉ាក់ ឆៃយ៉ា