លោកស្រី គឹម សុខេម មេឃុំទួលគគីរ និងជាប្រធានគណៈកម្មាធិការទទួលបានកិច្ចការនារី និងកុមារឃុំ បានដឹកនាំសមាជិកគណៈកម្មាធិការ ដោយមានការសហការចូលរួមពី គណៈកម្មាធិការ ស.ស.យ.ក ស្រុកមណ្ឌលសីមា បាននាំយក ថវិកាសរុបចំនួន ៦២០.០០០រៀល ជួយឧបត្ថម្ភដល់ស្រ្តីឈ្មោះ សំ អយ អាយុ ៣៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកោះចាក ឃុំទួលគគីរ ដែលមានជម្ងឺប្រចាំកាយ ទើបមកពីទទួលការវះកាត់ស្បូនចេញ ពីមន្ទីរពេទ្យនៅខេត្តតាកែវ។
ថវិកាឧបត្ថម្ភ ៦២០,០០០រៀល នោះ បានមកពី:
១.ថវិកា គ.ក.ន.ក ឃុំ ២០០,០០០រៀល
២.លោកស្រី គឹម សុខេម ៥០,០០០រៀល
៣.លោក ឃឹម សានិត ៥០,០០០រៀល
៤.លោក ស៊ិន លី ២០,០០០រៀល
៥.គណៈកម្មាធិការ ស.ស.ស.យ ស្រុកមណ្ឌលសីមា ២០០ ០០០រៀល
៦.លោក ប្រាក់ ឌីណា ៦០,០០០រៀល
៧.លោក ជា ចាន់ពុទ្ធារិទ្ធ ២០,០០០រៀល
៨.លោក វង ចន ២០,០០០រៀល
ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២