លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខា និងលោកស្រី អនុប្រធានអនុសាខា ចុះសួរសុខ ទុក្ខនិងនាំអំណោយមនុស្សធម៌របស់អនុសាខាជូនដល់គ្រួសារចាស់ជរា មានជំងឺប្រចាំកាយ ចំនួន០១គ្រួសារ ឈ្មោះ សួស ឡេក អាយុ៨៤ឆ្នាំ រស់នៅក្នុងភូមិតាចាត ឃុំទួលគគីរ ។
ក្នុងឱកាសនោះលោកប្រធានបានពាំនាំមតិផ្តាំផ្ញើពីសំណាក់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការដែលតែង តែគិតគូពីសុខទុក្ខបងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ អោយតែមានការលំបាក ទីនោះមានកាកបាទ ក្រហម។
បានផ្សព្វផ្សាយពីស្ថានភាពនៃជំងឺកូវីត១៩ ដល់បងប្អូនដែលបានចូលរួមទាំងអស់ សួមមានការប្រុងប្រយ័ត្ន កុំអោយជំងឺនេះឆ្លងចូលក្នុងសហគមន៍យើង ត្រូវការពារតាមការណែនាំរបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្ភារដែលអនុសាខាប្រគល់ជូនមាន អង្ករ៥០គីឡូ ទឹកសុទ្ធ ០១កេស មី០១កេស ត្រីខ០១ឡូ ទឹកស៊ីអីវ០១យួរ ទឹកក្រូច០២យួរ ថវិកាអនុសាខា ១០០,០០០រៀល និងថវិកាក្រុមការងារ ៣០០,០០០រៀល។
ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២