លោក ប្រាក់ វិចិត្រ អភិបាលស្រុក លោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក និងលោកនាយករដ្ឋបាលសាលាស្រុក បានអមដំណើរ ឯកឧត្តមអ្នកឧកញ្ញ៉ា លី យ៉ុងផាត់ សមាជិក ព្រឹទ្ធសភា ចុះពិនិត្យទីតាំងស្ពានដែក (ស្ពានបាឡេ) ដែលនឹងត្រូវសាងសង់ស្ពានបេតុងថ្មី មានប្រវែង ១២៣ម៉ែត្រ និងទទឹង៩,៥ម៉ែត្រ សម្រាប់ឆ្លងកាត់ព្រែកកោះយ៉ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២
វេលាម៉ោង១៣:០០នាទីរសៀល