លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុបូទុមសាគរ បានចាត់ឲ្យលោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុក ដឹកនាំមន្រ្តីក្រោមឪវាទ អាជ្ញាធរ ឃុំ ភូមិ និងអ្នកពាក់ព័ន្ធ បានចួលរួមកិច្ចប្រជុំ និងចុះពិនិត្យស្ថានភាពទីតាំងជាក់ស្តែងដែលត្រូវអនុវត្តដីការសម្រេចរក្សាការពារលេខ ០៧ "ង" ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកោះកុង របស់ឈ្មោះ ហាក់ ជិនឡាយ និងឈ្មោះ ឈុត សុភាព ម្ចាស់បំណុលនៃការអនុវត្ត និងឈ្មោះ មិន សុខហាន កូនបំណុលនៃការអនុវត្តក្រោមអធិបតីភាព ដឹកនាំ ដោយលោក វៃ ភីរម្យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកោះកុង និងជាមន្ត្រីទទួលបន្ទុកកិច្ចការ អាជ្ញាសាលា ដែលមានទីតាំងរក្សាការពារស្ថិតនៅក្មុងភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
#ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ១៣ រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃកោរ
April 29, 2022