សមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំប្រឡាយ អាណត្តិទី៤
ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំ ប្រឡាយ គឺជាឃុំមួយក្នុងចំណោមឃុំ សរុប២៦ នៃស្រុកថ្មបាំង ខេត្តកោះកុង ដែលមានព្រំប្រទល់ខាងលិចទល់នឹងឃុំតាទៃលើ ខាងកើតទល់នឹងឃុំតាសាល ខេត្តកំពង់ស្ពឺ ខាងជើងទល់នឹងខេត្តពោធិ៍សាត់ និងខាងត្បូងទល់នឹងឃុំជំនាប់។
ឃុំប្រឡាយ មានផ្ទៃដីសរុប ២០២,៨៤៣.១៤ គីឡូម៉ែត្រការ៉េ ភូមិចំនួន ៤ភូមិ គ្រួសារចំនួន ២៤២គ្រួសារ ប្រជាពលរដ្ឋសរុប ៨២៥នាក់ ស្ត្រី ៤២៦នាក់។
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១) គ្រួសារសរុប ២៤២គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ២៤២គ្រួសារ ប្រជាពលរដ្ឋសរុប ៨៤៤ នាក់ ប្រជាពលរដ្ឋជាស្រ្តី ៤៣៦នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ៥៣៦នាក់ ប្រជាពលរដ្ឋចំណាកស្រុក ១នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក ៖ សមាជិកក្រុមប្រឹក្សាឃុំ ៤នាក់ ស្រី ២នាក់ មេឃុំ ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ មេភូមិ ៤នាក់ អនុប្រធានភូមិ ៤នាក់ ស្ត្រី ១នាក់ សមាជិកភូមិ ៤នាក់ ស្ត្រី ៤នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ៤នាក់ ។
១.៣. ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល
-ឆ្នាំ២០១៧ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៤ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៩៧ និងលិខិតដែលបានទទួល ចំនួន ៥១)។
-ឆ្នាំ២០១៨ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៥ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១១៥ និងលិខិតដែលបានទទួល ចំនួន ៧៦)។
-ឆ្នាំ២០១៩ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៤ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៣១ និងលិខិតដែលបានទទួល ចំនួន ៨១)។
-ឆ្នាំ២០២០ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៦ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៣៩ និងលិខិតដែលបានទទួល ចំនួន ៧៩)។
-ឆ្នាំ២០២១ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៤៣ និងលិខិតដែលបានទទួល ចំនួន ៩១)។
*សរុប (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣១ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៦២៥ និងលិខិតដែលបានទទួល ចំនួន ៣៣៧)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៧លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៦ កិច្ចប្រជុំ គ.ក.ន.ក. ៧លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២៦ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣១ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២៩ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៥១ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៣លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៥៣ កិច្ចប្រជុំ គ.ក.ន.ក. ៥៣លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ សង្កាត់
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៦២.៤៤លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៣លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១២៨.៦០លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៥លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៦៤.៤០លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៥.៤៦លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ២២០.៥៩លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៨.៥៤លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ២៨៣.៣០លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ១១លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៥គម្រោង តម្លៃ ៩៥៩.៣៣លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៣៣.៥៦លានរៀល)។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១២៨.៦០លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៥លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៦៤.៤០លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៥.៤៦លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ២២០.៥៩លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៨.៥៤លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ២៨៣.៣០លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ១១លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៥គម្រោង តម្លៃ ៩៥៩.៣៣លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៣៣.៥៦លានរៀល)។
១.៧. ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ២៥៨.៥៣លានរៀល ចំណូលជាក់ស្តែង ២៣០.៣៦លានរៀល ស្មើ ៩៥ភាគរយ) និង(ចំណាយអនុម័ត ២៥៨.៥៣លានរៀល ចំណូលជាក់ស្តែង ២៣០.៣៦លានរៀល ស្មើ ៩៥ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ២៣៩.៥៣លានរៀល ចំណូលជាក់ស្តែង ២១០.១២លានរៀល ស្មើ ៨១ភាគរយ) និង(ចំណាយអនុម័ត ២៣៩.៥៩លានរៀល ចំណូលជាក់ស្តែង ២១០.១២លានរៀល ស្មើ ៨១ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ២៨៧.៧៩លានរៀល ចំណូលជាក់ស្តែង ២៦៣.៥៧លានរៀល ស្មើ ៩៦ភាគរយ) និង(ចំណាយអនុម័ត ២៨៧.៧៩លានរៀល ចំណូលជាក់ស្តែង ២៦៣.៥៧លានរៀល ស្មើ ៩៦ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៣៦៨.៨៩លានរៀល ចំណូលជាក់ស្តែង ៣៣០.៨០លានរៀល ស្មើ ៩២ភាគរយ) និង(ចំណាយអនុម័ត ៣៦៨.៨៩លានរៀល ចំណូលជាក់ស្តែង ៣៣០.៨០លានរៀល ស្មើ ៩២ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៤៥៦.៨០លានរៀល ចំណូលជាក់ស្តែង ៣៩៧.៣០លានរៀល ស្មើ ៨៩ភាគរយ) និង(ចំណាយអនុម័ត ៤៥៦.៨០លានរៀល ចំណូលជាក់ស្តែង ៣៩៧.៣០លានរៀល ស្មើ ៨៩ភាគរយ)។
*សរុប (ចំណូលអនុម័ត ១,៦១១.៦០លានរៀល ចំណូលជាក់ស្តែង ១,៤៣២.១៦លានរៀល) និង(ចំណាយអនុម័ត ១,៦១១.៦០លានរៀល ចំណូលជាក់ស្តែង ១,៤៣២.១៦លានរៀល)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
-ឆ្នាំ២០២០ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ១។
-ឆ្នាំ២០២១ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ១០។
*សរុប ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ១១។
១.៩. ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ១១វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៥នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ១៩វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៦នាក់ ស្ត្រី ១នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ១៨វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៥នាក់ ស្ត្រី ៣នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ១៦វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ២០វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៦នាក់ ស្ត្រី ២នាក់។
*សរុប វគ្គសិក្សា ៨៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២៥នាក់ ស្ត្រី ១០នាក់។
១.១០.សកម្មភាពសេវាសង្គម
-មត្តេយ្យសិក្សាសហគមន៍កំពុងដំណើរការដែលគាំទ្រពីឃុំ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ០៥)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់សម្រាប់កែលម្អអនាម័យ(ការលាងដៃនឹងសាប៊ូ) (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៣៤)។
-ស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារដែលទទួលការគាំទ្រពីឃុំ សង្កាត់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១)។
១.១១. ការសម្រុះសម្រួលទំនាស់
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ៥ សំបុត្របញ្ជាក់កំណើត ២០ សំបុត្រមរណភាព ៦)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ២២ សំបុត្របញ្ជាក់កំណើត ២២)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ១៤ សំបុត្របញ្ជាក់កំណើត ៨)។
-ឆ្នាំ២០២០ (សំបុត្របញ្ជាក់កំណើត ១៧ សំបុត្រអាពាហ៍ពិពាហ៍ ៣)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ១៨ សំបុត្របញ្ជាក់កំណើត ៧ សេចក្ដីចម្លងសំបុត្រមរណភាព ២)។
*សរុប (សំបុត្រកំណើត ៤៨ សំបុត្របញ្ជាក់កំណើត ៨២ សំបុត្រអាពាហ៍ពិពាហ៍ ៣ សេចក្ដីចម្លងសំបុត្រមរណភាព ៨ )។
១.១៣.ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៩នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះចេញ ពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ២ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៤២០នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៥នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះចេញ ពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៣ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៤២៥នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១០នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះចេញ ពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៦ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៤៣៥នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២៥នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះចេញ ពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៣ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៤៦០នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៣២នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៤៩២នាក់)។
១.១៤.ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៧ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣១)
-ឆ្នាំ២០១៨ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៤៤)
-ឆ្នាំ២០១៩ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២២)
-ឆ្នាំ២០២០ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២០)
-ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣២)
*សរុប (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២៤៩)
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-បានផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្តិភាពចំនួន ៦០លើក។
-បានចុះល្បាតតាមគោលដៅក្នុងភូមិ ចំនួន ៧៥លើក។
-តាមដាន ត្រួតពិនិត្យប្រជាពលរដ្ឋស្នាក់នៅបណ្ដោះអាសន្ន និងចេញចូលជាប្រចាំ។
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
-បានសាងសង់ផ្លូវក្រាលគ្រួសក្រហមចំនួន ០៤ខ្សែ និងដាក់លូកាត់ផ្លូវ ១០កន្លែង។
-បានសាងសង់ផ្លូវបេតុងអាមេចំនួន ០២ខ្សែ។
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
-ចូលរួមសហការបង្កើតអេកូទេសចរណ៍តំបន់អារ៉ែង ផ្សារភ្ជាប់ជាមួយអភិរក្ស និងធនធានធម្មជាតិ បរិស្ថាន។
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន ចូលរួមសហការ ជាមួយអង្គការសម្ព័ន្ធនិមិត្តសត្វព្រៃ រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងបានកំណត់ព្រំប្រទល់ដីប្រើប្រាស់ ជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងដីអភិរក្សរបស់រដ្ឋ។
ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ
២.១. បញ្ហាប្រឈម និងសំណើដំណោះស្រាយ
-ខ្វះទឹកស្អាតប្រើប្រាស់ នឹងកៀងគរអោយមានប្រភពទឹកស្អាតប្រើប្រាស់។
-គ្មានបណ្ដាញអគ្គិសនី ស្នើសូមអោយមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងតម្លៃសមរម្យ។
-ប្រព័ន្ធសេវាទូរស័ព្ទប្រើប្រាស់មិនគ្រប់គ្រាន់ ស្នើសូមអោយមានបង្គោលសេវាទូរស័ព្ទគ្រប់គ្រាន់។
២.២. យោបល់ និងសំណូមពរ
-សូមស្ថាប័នចំនាញគ្រប់ផ្នែក ឯកជន សប្បុរសជន អង្គការក្នុង ក្រៅរដ្ឋាភិបាលជួយ ថែទាំផ្លូវក្រាលគ្រួស ក្រហមនៅក្នុងឃុំ និងអោយមានផ្លូវកៅស៊ូប្រើប្រាស់នៅក្នុងឃុំ៕
ថ្ងៃព្រហស្បតិ៍ ១២ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ April 28, 2022