សមិទ្ធផលការងារ របស់ក្រុមប្រឹក្សាសង្កាត់ស្មាច់មានជ័យ អាណត្តិទី៤
ក្នុងរយៈពេល ០៥ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ
រដ្ឋបាលសង្កាត់ស្មាច់មានជ័យ ជាសង្កាត់មួយ ក្នុងចំណោមសង្កាត់ទាំង ៣ ដែលមានទីតាំងស្ថិតនៅក្នុង
ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ផ្ទៃដីសរុបរបស់សង្កាត់មាន ៥.៧៤៨.១៩ ហិកតា រដ្ឋបាលសង្កាត់មានចំនួន០៥ ភូមិ គឺ៖ ភូមិ១ ភូមិ២ ភូមិ៣ ភូមិស្មាច់មានជ័យ និងភូមិបឹងឃុនឆាង ដែលមានព្រំប្រទល់ ខាងជើងទល់នឹងឃុំប៉ាក់ខ្លង ឃុំឫស្សីជ្រុំ និងស្រុកថ្មបាំង ខាងត្បូងទល់នឹងសង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង ខាងកើតទល់នឹងសង្កាត់ស្ទឹងវែង ខាងលិចទល់ព្រែកកោះប៉ោ ឃុំប៉ាក់ខ្លង-ស្រុកមណ្ឌលសីមា។
រដ្ឋបាលសង្កាត់ស្មាច់មានជ័យ មានផ្ទៃដីសរុប ៥,៧៤៨.១៤គីឡូម៉ែត្រការ៉េ ភូមិចំនួន ៥ភូមិ គ្រួសារ ២,៩៤៦គ្រួសារ ប្រជាពលរដ្ឋជាស្រ្តី ៦,៨១៦នាក់។
១.ស្ថិតិប្រជាពលរដ្ឋ
គ្រួសារសរុប ២,៩៦០គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ២,៣១៧គ្រួសារ គ្រួសារបណ្តោះអាសន្ន ៦៤៣គ្រួសារ ប្រជាពលរដ្ឋសរុប ១៣,៦០២ នាក់ ប្រជាពលរដ្ឋជាស្រ្តី ៦,៩៤២នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ ឆ្នាំឡើង ៨,៥៩៩នាក់ ប្រជាពលរដ្ឋចំណាកស្រុក ៥៥នាក់។
១.២ ស្ថិតិក្រុមប្រឹក្សាសង្កាត់ និងបុគ្គលិក
ក្រុមប្រឹក្សាសង្កាត់ ៩នាក់ ស្រី ៥នាក់ ចៅសង្កាត់់់ ១នាក់ ចៅសង្កាត់រងទី១ ចំនួន ១នាក់ ចៅសង្កាត់រងទី២ ចំនួន ១នាក់ ស្មៀន ១នាក់ បុគ្គលិកកិច្ចសន្យា ១នាក់ ស្រ្តី ១នាក់ មេភូមិ ៥នាក់ ស្រ្តី ២នាក់ អនុប្រធានភូមិ ៥នាក់ ស្ត្រី ២នាក់ សមាជិកភូមិ ៥នាក់ ស្ត្រី ២នាក់ អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារដែលមិនមែនជាសមាជិកក្រុម ប្រឹក្សាសង្កាត់ ៨នាក់ ស្ត្រី ៥នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ១នាក់ ស្ត្រី ១នាក់។
១.៣ ដីកា សេចក្តីសម្រេច និងលិខិត
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣ លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ១,២០៧ និងលិខិតដែលបានទទួល ចំនួន ៦០)។
-ឆ្នាំ២០១៨ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១ លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ៣,២៨០ និងលិខិតដែលបានទទួល ចំនួន ១២៤)។
-ឆ្នាំ២០១៩ (លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ៤,២៧៥ និងលិខិតដែលបានទទួល ចំនួន ១០៦)។
-ឆ្នាំ២០២០ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២ លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ២,០៥៥ និងលិខិតដែលបានទទួល ចំនួន ៧៣)។
-ឆ្នាំ២០២១ (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៨ លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ១,៥១៥ និងលិខិតដែលបានទទួល ចំនួន ៧២)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៨ លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ១២,៣៣២ និងលិខិតដែលបានទទួល ចំនួន ៤៣៥)។
១.៤ កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់(គ ក ន ក)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ១១លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៤លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣លើក កិច្ចប្រជុំ គ.ក.ន.ក. ៦០លើក)។
១.៥ គម្រោងវិនិយោគដែលមានការសន្យាគាំទ្រ ដោយថវិកាសង្កាត់
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៨៦លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១២៦.៤១លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៨៦លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ២គម្រោង តម្លៃ ៣២៨.២៤លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៥០លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ៩លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៦គម្រោង តម្លៃ ៧៩៤.៩៩លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៥គម្រោង តម្លៃ ២១លានរៀល)។
១.៦ គម្រោងវិនិយោគ ដែលបានអនុវត្តជាក់ស្តែង
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៨៦លានរៀល និងសេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១០៤.២៩លានរៀល និងសេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១២៦.៤១លានរៀល និងសេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៣២៨.២៤លានរៀល និងសេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៥០.០៤លានរៀល និងសេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ៩លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៦គម្រោង តម្លៃ ៧៩៤.៩៩លានរៀល និងសេវារដ្ឋបាល និងសនិ្តសុខ ៥គម្រោង តម្លៃ ២១លានរៀល)។
១.៧ ការអនុវត្តថវិកាសង្កាត់
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ២៣៨.៩៩លានរៀល ចំណូលជាក់ស្តែង ២៣៨.០០លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២១០.៩៨លានរៀល ចំណូលជាក់ស្តែង ២១០.៩៨លានរៀល ស្មើ ៨៨ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ២៦៩.០៣លានរៀល ចំណូលជាក់ស្តែង ២៦៩.០៣លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ១៦៨.០៨លានរៀល ចំណូលជាក់ស្តែង ១៦៨.០៨លានរៀល ស្មើ ៨៨ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ៣៩៧.៦២លានរៀល ចំណូលជាក់ស្តែង ៣៩៧.៦២លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៣២៤.៩៨លានរៀល ចំណូលជាក់ស្តែង ៣២៤.៩៨លានរៀល ស្មើ ៨១ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៥៩៦.៥៤លានរៀល ចំណូលជាក់ស្តែង ៥៩៦.៥៤លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៥០៩.២៥លានរៀល ចំណូលជាក់ស្តែង ៥០៩.២៥លានរៀល ស្មើ ៨៥ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៤៣៧.៥៤លានរៀល ចំណូលជាក់ស្តែង ៤៣៧.៥៤លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៤១៤.៦៣លានរៀល ចំណូលជាក់ស្តែង ៤១៤.៦៣លានរៀល ស្មើ ៩៤ភាគរយ)។
*សរុប (ចំណូលអនុម័ត ១,៩៣៩.៦៣លានរៀល ចំណូលជាក់ស្តែង ១,៩៣៩.៦៣លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ១,៦២៧.៩៣លានរៀល ចំណូលជាក់ស្តែង ១,៦២៧.៩៣លានរៀល ស្មើ ៨៣ភាគរយ)។
១.៨ ការគ្រប់គ្រងទ្រព្យសម្បត្តិ សង្កាត់
-ឆ្នាំ២០១៧ ទ្រព្យសម្បត្តិឃុំ សង្កាត់ ដែលបានទិញ ឬទទួលថ្មី ៧៦។
-ឆ្នាំ២០១៨ ទ្រព្យសម្បត្តិឃុំ សង្កាត់ ដែលបានទិញ ឬទទួលថ្មី ៩១។
-ឆ្នាំ២០១៩ ទ្រព្យសម្បត្តិឃុំ សង្កាត់ ដែលបានទិញ ឬទទួលថ្មី ១០៦។
-ឆ្នាំ២០២០ ទ្រព្យសម្បត្តិឃុំ សង្កាត់ ដែលបានទិញ ឬទទួលថ្មី ១២៦។
-ឆ្នាំ២០២១ ទ្រព្យសម្បត្តិឃុំ សង្កាត់ ដែលបានទិញ ឬទទួលថ្មី ១២៦។
១.៩ ការអភិវឌ្ឍន៍សមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣នាក់ ស្ត្រី ១នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ១៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៩នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ៩វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៦នាក់ ស្ត្រី ៤នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ៨វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៥នាក់ ស្ត្រី ៤នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ៧វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៩នាក់ ស្ត្រី ២នាក់។
*សរុប វគ្គសិក្សា ៤១វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៥២នាក់ ស្ត្រី ១៣នាក់។
១.១០ សកម្មភាពសេវាសង្គម
-គ្រួសារងាយរងគ្រោះដែលឃុំ សង្កាត់ ចុះកំណត់ អត្តសញ្ញាណ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ២៤៩)។
-ស្រ្តីរងគ្រោះដោយអំពើហឹង្សាក្នុងគ្រួសារដែលទទួលការគាំទ្រឃុំ សង្កាត់ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ២២)។
១.១១ ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៥៤)។
-ករណីដែលបានដោះស្រាយ ឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៥)។
១.១២ ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ១៦០ សំបុត្របញ្ជាក់កំណើត ២៣៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៤៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៦០ សំបុត្រអាពាហ៍ពិពាហ៍ ៤៦ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៥២ សំបុត្រមរណភាព ២៨ សេចក្ដីចម្លងសំបុត្រមរណភាព ៧២)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ១៦២ សំបុត្របញ្ជាក់កំណើត ១៣៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៦២ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៦៥ សំបុត្រអាពាហ៍ពិពាហ៍ ៤៤ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៩០ សំបុត្រមរណភាព ២០ សេចក្ដីចម្លងសំបុត្រមរណភាព ៧៤)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ២០៧ សំបុត្របញ្ជាក់កំណើត ១០៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៤០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៥៥ សំបុត្រអាពាហ៍ពិពាហ៍ ៧២ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៨០ សំបុត្រមរណភាព ៣០ សេចក្ដីចម្លងសំបុត្រមរណភាព ៩២)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ២១៥ សំបុត្របញ្ជាក់កំណើត ៩៣ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៣៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៤១ សំបុត្រអាពាហ៍ពិពាហ៍ ១៦ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១១០ សំបុត្រមរណភាព ៣៣ សេចក្ដីចម្លងសំបុត្រមរណភាព ១១០)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ២០៥ សំបុត្របញ្ជាក់កំណើត ៧០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៥២ សំបុត្រអាពាហ៍ពិពាហ៍ ៥១ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៣៧ សំបុត្រមរណភាព ៤២ សេចក្ដីចម្លងសំបុត្រមរណភាព ១១៤)។
*សរុប (សំបុត្រកំណើត ៩៤៩ សំបុត្របញ្ជាក់កំណើត ៦៣៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១,០០៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២២១ សំបុត្រអាពាហ៍ពិពាហ៍ ២២៩ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៣៦៩ សំបុត្រមរណភាព ១៥៣ សេចក្ដីចម្លងសំបុត្រមរណភាព ៤៦២)។
១.១៣ ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២២៦ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះ អ្នកបោះឆ្នោត ៤ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៦,៦២៥នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៦៩ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៦,៦៩៤នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៦ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះ អ្នកបោះឆ្នោត ២១ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៦,៦៨៩នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២៥៧ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះ អ្នកបោះឆ្នោត ៦៦ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៦,៥៧៥នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២៥៧ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះ អ្នកបោះឆ្នោត ៦៦ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៦,៧១៦នាក់)។
*សរុប (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៧០២ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះ អ្នកបោះឆ្នោត ២២៣ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៣៣,២៩៩នាក់)។
១.១៤ ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៧ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១,២០៧ និងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៤,០០០,០០០រៀល)។
-ឆ្នាំ២០១៨ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣,២៨០ និងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៧,០០០,០០០រៀល)។
-ឆ្នាំ២០១៩ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៤,២៧៥ និងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៦,០០០,០០០រៀល)។
-ឆ្នាំ២០២០ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២,០៥៥ និងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៤,២៨០,០០០រៀល)។
-ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១,៥០៥ និងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៤,០០០,០០០រៀល)។
*សរុប (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១២,៣៣២ និងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ២៥,២៨០,០០០រៀល)។
១.១៥ ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
នៅក្នុងរយៈពេល០៥ ឆ្នាំ អាណត្តិទី៤ នេះ រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានចុះអនុវត្តការងារសន្តិសុខ
សណ្តាប់ធ្នាប់ និងរបៀបរៀបរយៈសាធារណៈ មានដូចខាងក្រោម ៖
-ករណីបង្ករបួសស្នាម មានចំនួន ០៩ លើក
-ករណីចោរកម្មមាន មានចំនួន ០៣ លើក
-ករណីអំពើហឹង្សាគ្រួសារ មានចំនួន ១៩ លើក
-នៅក្នុងរដ្ឋបាលសង្កាត់ស្មាច់មានជ័យ មានកម្លាំងប្រជាការពារ មានចំនួន ២៥ នាក់
-រដ្ឋបាលសង្កាត់ បានផ្តល់សម្ភារអនាម័យ មានចំនួន ៤៧ គ្រួសារ
-រដ្ឋបាលសង្កាត់ បានប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារសង្កាត់ បានចំនួន ៥៥ លើក
-រដ្ឋបាលសង្កាត់ បានផ្សព្វផ្សាយស្តីពីការធ្វើអនាម័យនៅតាមគេហដ្ឋានរបស់ប្រជាពលរដ្ឋ បានចំនួន ១១៥ លើក
-រដ្ឋបាលសង្កាត់ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ បានចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ បានចំនួន១១ លើក
-រដ្ឋបាលសង្កាត់ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ បានចុះធ្វើវេទិកាសាធារណៈ ស្តីពីភូមិ សង្កាត់
មានសវត្តិភាព បានចំនួន ៥៧ លើក
-រដ្ឋបាលសង្កាត់ បានផ្តល់សេវាចុះបញ្ជីកំណើត ចុះបញ្ជីអាពាហ៍ពិពាហ៍ ចុះបញ្ជីមរណភាព និងសេវារដ្ឋបាល
ផ្សេងៗ ទៀត ជូនដល់ប្រជាពលរដ្ឋ បានឆាប់រហ័ស
១.១៦ ការងារសេដ្ឋកិច្ច និងសង្គមកិច្ច
-ការងារសេដ្ឋកិច្ច ៖ រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានបន្តកសាងចាប់ពីឆ្នាំ២០១៧ ក្នុងអាណត្តិទី៤
មកម្ល៉េះ អ្វីដែលសេសសល់ក្នុងអាណត្តិទី៣ យើងបន្តវេណអភិវឌ្ឍន៍បន្តសម្រេចជាស្ថាពរ ដូចជា ៖
-ឆ្នាំ២០១៧ សាងសង់ផ្លូវបេតុងអាមេ បានចំនួន ០៣ ខ្សែ មានប្រវែង ២,៥៨៩ ម៉ែត្រ ក្នុងនោះ ៖
ភូមិ៣ ចំនួន ០២ខ្សែ មានប្រវែង ២,៣១៤ ម៉ែត្រ ភូមិ១ ចំនួន ០១ ខ្សែ មានប្រវែង ២៧៥ ម៉ែត្រ
-ឆ្នាំ២០១៨ សាងសង់ផ្លូវបេតុងអាមេ បានចំនួន១៤ ខ្សែ មានប្រវែង ៦,៤៨៦ ម៉ែត្រ ក្នុងនោះ ៖
ភូមិ៣ ចំនួន ០៣ខ្សែ មានប្រវែង ១,២៤៦ ម៉ែត្រ ភូមិ១ ចំនួន ០៤ខ្សែ មានប្រវែង ១,៨៤៥ ម៉ែត្រ ភូមិបឹងឃុនឆាង ចំនួន ០២ខ្សែ មានប្រវែង ៥៧៥ ម៉ែត្រ ភូមិស្មាច់មានជ័យ ចំនួន ០១ខ្សែ មានប្រវែង ២,៨២០ ម៉ែត្រ
-ឆ្នាំ២០១៩ សាងសង់ផ្លូវបេតុងអាមេ បានចំនួន០៧ ខ្សែ មានប្រវែង ៤,៥១៧ ម៉ែត្រ ក្នុងនោះ ៖ ភូមិ៣ ចំនួន ០២ខ្សែ មានប្រវែង ៤១៧ម៉ែត្រ ភូមិស្មាច់មានជ័យ ចំនួន ០៤ខ្សែ មានប្រវែង ៣,៨០០ ម៉ែត្រ ភូមិបឹងឃុនឆាង ចំនួន ០១ខ្សែ មានប្រវែង ៣០០ ម៉ែត្រ។
-ឆ្នាំ២០២០ សាងសង់ផ្លូវបេតុង បានចំនួន១១ ខ្សែ មានប្រវែង ៤,៩៣៥ ម៉ែត្រ ក្នុងនោះ ៖ ភូមិ១ ចំនួន ០៦ខ្សែ មានប្រវែង ២,៧១២ម៉ែត្រ ភូមិ៣ ចំនួន ០៦ខ្សែ មានប្រវែង ៩២១ ម៉ែត្រ និងលូជ្រុងកាត់ទទឹងផ្លូវ ចំនួន០១ កន្លែង មានទទឹង ២ ម៉ែត្រ និងបណ្តោយមានប្រវែង ៩ ម៉ែត្រ ភូមិស្មាច់មានជ័យ ចំនួន ០២ខ្សែ មានប្រវែង ១,៨០២ ម៉ែត្រ។
-ឆ្នាំ២០២១ សាងសង់ផ្លូវបេតុង បានចំនួន០៤ ខ្សែ មានប្រវែង ១,៦៦០ម៉ែត្រ និងសាងសង់លូបង្ហូរទឹកចំនួន០១ ខ្សែ មានប្រវែង ៤៤៦ ម៉ែត្រ ក្នុងនោះ ៖ ភូមិ១ ចំនួន ០២ខ្សែ មានប្រវែង ៧៨០ម៉ែត្រ ភូមិ២ ស្តារលូបង្ហូរទឹក០១ ខ្សែ មានប្រវែង ១០០ម៉ែត្រ ភូមិ៣ សាងសង់លូជ្រុងកាត់ទទឹងផ្លូវ ០១កន្លែង ភូមិបឹងឃុនឆាង ចំនួន ០២ខ្សែ មានប្រវែង ៨៨០ម៉ែត្រ។
-បានពង្រីកតបណ្តាញទឹកស្អាត និងបណ្តាញអគ្គីសនី ជូនប្រជាពលរដ្ឋ នៅភូមិ១ ភូមិបឹងឃុនឆាង និងភូមិស្មាច់មានជ័យ។
-ការងារសង្គមកិច្ច ៖ រដ្ឋបាលសង្កាត់ បានផ្តល់សម្ភារៈការងារអនាម័យ និងជួយដល់គ្រួសារក្រីក្រ បានចំនួន ៤៥០ គ្រួសារ។
-រដ្ឋបាលសង្កាត់ បានផ្សព្វផ្សាយបង្ការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ នៅតាមបណ្តាភូមិនីមួយៗ។
-រដ្ឋបាលសង្កាត់ បានផ្តល់គ្រឿងឧបភោគបរិភោគ ដល់គ្រួសារមានវិជ្ជមានកូវីដ១៩ និងគ្រួសារធ្វើចត្តាឡីស័ក បានចំនួន ២១៥ គ្រួសារ។
- រដ្ឋបាលសង្កាត់ បានផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ។
- រដ្ឋបាលសង្កាត់ បានសហការជាមួយមណ្ឌលសុខភាពស្មាច់មានជ័យ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ រួមមាន ៖
- ផ្តល់ថ្នាំបង្ការជំងឺ១១ មុខ ដល់កុមារ បានចំនួន ០៥ លើក
-ផ្សព្វផ្សាយមធ្យោបាយពន្យាកំណើត បានចំនួន ០៥ លើក
-ផ្តល់ថ្នាំលុបបំបាត់ជំងឺកញ្រ្ជិល ស្អូច បានចំនួន ០៥ លើក
-ចុះដាក់ថ្នាំអាប៉ែតតាមបណ្តាភូមិ បានចំនួន ០៥ លើក
-ចុះប្រជុំសម្ព័ន្ធក្រុមធ្មប់២ ខែម្តង បានចំនួន ១០ លើក
-ផ្សព្វផ្សាយដល់ស្រ្តីមានផ្ទៃពោះឲ្យមកពិនិត្យផ្ទៃពោះយ៉ាងតិច ៤ ដង បានចំនួន ០៥ លើក
-ស្រាវជ្រាវរកសកម្មរកមេរោគសួត និងរបេង បានចំនួន ០៥ លើក
-អនុវត្តន៍ដូតស៍សហគមន៍ HC សុខភាព បានចំនួន ០៥ លើក
-បង្ការទប់ស្កាត់ជំងឺរាតល្បាតនានា (គ្រុនឈាមអាសន្នរោគគ្រុនចាញ់) បានចំនួន ០៥ លើក
-អនុវត្តន៍យុទ្ធនាការផ្តល់គ្រាប់ថ្នាំទំលាក់ព្រូន និងជីវជាតិដល់កុមារអាយុក្រោម៥ ឆ្នាំ បានចំនួន ០៥ លើក
-គាំទ្រដល់ក្រុមទ្រទ្រង់សុខភាពភូមិ ២ ខែម្តង បានចំនួន ០៥ លើក
-គាំទ្រការប្រជុំគណៈកម្មការគ្រប់គ្រង HC ២ខែម្តង បានចំនួន ០៥ លើក
-ពង្រឹងប្រព័ន្ធបញ្ជូនជំងឺ បានចំនួន ០៥ លើក
-ផ្តល់ថ្នាំព្រូនតាមសាលារៀន បានចំនួន ០៥ លើក
-ជំរុញឳ្យមានមូលនិធិសមធម៍ដើម្បីជួយប្រជាជនក្រីក្រ បានចំនួន ០៥ លើក
-រំលូតកូនដោយសុវត្ថិភាព បានចំនួន ០៥ លើក
-ការចែកម៉ុងច្រលក់ថ្នាំការពារគ្រុនចាញ់ បានចំនួន ០៥ លើក
-ផ្សព្វផ្សាយ និងស្រាវជ្រាវកុមារកង្វះអាហាររូបឧបត្ថម្ភនៅសហគមន៍ បានចំនួន ០៥ លើក
-ការកាត់បន្ថយការរីករាលដាល នៃមេរោគអេដស៍ចំពោះស្រ្តី និងដៃគូ បានចំនួន ០៥ លើក
រដ្ឋបាលសង្កាត់ បានសហការជាមួយមន្ទីរបរិស្ថានខេត្ត រួមមាន ៖
-ដាក់ស្លាកអប់រំការងារអនាម័យ បានចំនួន ០៣ លើក
-អប់រំចំណេះដឹងបរិស្ថាន និងច្បាប់បរិស្ថាន បានចំនួន ០៥ លើក
រដ្ឋបាលសង្កាត់ បានសហការជាមួយមន្ទីរសង្គមកិច្ចខេត្ត រួមមាន ៖
-ចុះផ្សព្វផ្សាយច្បាប់ប្រឆាំងការជួញដូរកុមារ និងស្រ្តី និងបញ្ជូនជនពិការទៅរកសេវាស្តារកាយសម្បទា និងគ្រឿងសិប្បនិមិត្ត បានចំនួន ០៥ លើក
រដ្ឋបាលសង្កាត់ បានសហការជាមួយមន្ទីរកសិកម្មខេត្ត រួមមាន ៖
-ចុះអន្តរាគមន៍ចាក់វ៉ាសាំងការពារ និងព្យាបាលជំងឺសត្វ បានចំនួន ០៥ លើក
-អន្តរាគមន៍ពីការបំផ្លាញរបស់សត្វល្អិតចង្រៃលើដំណាំ បានចំនួន ០៥ លើក
រដ្ឋបាលសង្កាត់ បានសហការជាមួយមន្ទីរផែនការខេត្ត រួមមាន ៖
-ចុះសម្ភាសន៍អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងផ្តល់ប័ណ្ណក្រីក្រជូនដល់គ្រួសារក្រីក្រ បានចំនួន២៩៥ គ្រួសារ
រដ្ឋបាលសង្កាត់បានសហការជាមួយមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត រួមមាន ៖
-បើកវគ្គបណ្តុះបណ្តាល នៃជំនាញវិជ្ជាជីវៈគ្រប់ប្រភេទ និងបើកថ្នាក់អក្ខរកម្មនៅតាមបណ្តាភូមិ
១.១៧ ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៍ បេតិកភណ្ឌជាតិ
រដ្ឋបាលសង្កាត់ស្មាច់មានជ័យ មានធនធានធម្មជាតិមួយចំនួនដូចជា ៖ ស្រះទឹក អូរ ប្រឡាយ ក្បាលឆាយ ទឹកជ្រោះមួយចំនួនដែលជាប្រភពនៃសម្បត្តិធម្មជាតិ ដើម្បីបម្រើឱ្យជីវភាពរស់នៅរបស់ប្រជាជន និងជាប្រភពទឹកសម្រាប់ស្រោចស្រពទៅលើផ្ទៃដីដាំដំណាំគ្រប់ប្រភេទ ធ្វើឱ្យប្រជាជនក្នុងមូលដ្ឋានបង្កបង្កើនផលដាំបន្លែបង្កាឱ្យបានច្រើន ធ្វើឱ្យប្រជាជនហូបបន្លែបង្កាធម្មជាតិឱ្យបានច្រើន ។
រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានសម្រេចលទ្ធផលមានដូចជា ៖
-បានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ បានចំនួន ០៥ ភូមិ ក្នុងនោះផងដែរ រដ្ឋបាលបាន
ផ្តល់ប័ណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុ បានចំនួន ០២ ភូមិ គឺ ៖
-ភូមិ២ មានចំនួន៣៦១ ក្បាលដី និងភូមិ៣ មានចំនួន១,៣៦២ ក្បាលដី
-ភូមិ១ មានចំនួន២,២៩២ ក្បាលដី ត្រៀមរៀបចំផ្តល់ប័ណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋផងដែរ
-ចំពោះភូមិបឹងឃុនឆាង និងភូមិស្មាច់មានជ័យ កំពុងអនុវត្តការវាស់វែងជូនប្រជាពលរដ្ឋ
-បានផ្តល់ធុងសំរាមជូនដល់ប្រជាពលរដ្ឋ បានចំនួន ៤៥០ ធុង និងបានចុះរៀបចំអនាម័យនៅតាមសួនច្បារមាត់សមុទ្រ នឹងនៅតាមគេហដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ ។
-បានជំរុញដល់ក្រុមហ៊ុនប្រមូលសម្រាម ឲ្យពន្លឿនសេវាប្រមូលសំរាមនៅតាមផ្ទះប្រជាពលរដ្ឋ និងតាមផ្លូវទីសាធារណៈឲ្យបានស្អាត និងឆាប់រហ័ស
-រដ្ឋបាលសង្កាត់ បានផ្តល់ជំនួយជាសម្ភារៈដល់គ្រួសាររងគ្រោះដោយសារខ្យល់ព្យុះ
១.១៨ ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
សង្កាត់ស្មាច់មានជ័យ មានការសហការបានល្អជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន ។
២.១ បញ្ហាប្រឈម និងសំណើដំណោះស្រាយ
១-នៅមានការជួញដូរគ្រឿងញៀនមួយចំនួននៅក្នុងមូលដ្ឋាន នៅក្នុងសង្កាត់ ស្នើមានការចូលរួមផ្តល់ព័ត៏មានពី ប្រជាពលរដ្ឋ បង្កើតភ្នា្កក់ងារតាមដាននៅក្នុងមូលដ្ឋាន កំលាំងនគរបាលចុះធើ្វការងាររដ្ឋបាល។
២-នៅមានការលេងល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ស្នើរៀបចំគណៈកម្មការចុះបង្រ្កាប។
៣-នៅមានករណីអំពើហឹង្សាកើតឡើងនៅក្នុងគ្រួសារ មួយចំនួននៅក្នុងមូលដ្ឋាន ស្នើផ្សព្វផ្សាយច្បាប់អំពើហិង្សាក្នុងគ្រួសារ ដល់ប្រជាពលរដ្ឋ។
៤-ប្រជាពលរដ្ឋមួយចំនួនធ្វើការចំណាកស្រុកទៅក្រៅប្រទេសដើម្បីស្វែងរកការងារធ្វើ ស្នើបង្កើនការងារនៅក្នុងស្រុក។
៥-ប្រជាពលរដ្ឋមិនទាន់យល់ពីសារៈសំខាន់នៃការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ ស្នើផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នឹងជំរុញឲ្យមកចុះបញ្ជីអត្រានុកូលដ្ឋានបានគ្រប់ប្រភេទ។
២.២ យោបល់ និងសំណូមពរ ៖
-សូមឱ្យមានវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងផ្លូវច្បាប់នានា ទៅដល់សមាជិកក្រុមប្រឹក្សាសង្កាត់
-សូមឱ្យមានការទស្សនៈកិច្ចទៅដល់សមាជិកក្រុមប្រឹក្សាសង្កាត់
-សូមឱ្យមានការទម្លាក់ឥណទានឲ្យបានទាន់ពលវេលាដល់រដ្ឋបាលសង្កាត់
-សូមឱ្យមានការទម្លាក់ឥណទានផ្នែកអភិវឌ្ឍន៍ដល់មូលដ្ឋានសង្កាត់ឲ្យបានច្រើន
-សូមឱ្យមានការពង្រឹងវិស័យអប់រំនៅតាមសាលារៀន
-សូមឱ្យមានកម្លាំងនគរបាល ចុះធ្វើការងាររដ្ឋបាលនៅតាមមូលដ្ឋានសង្កាត់
-សូមឱ្យមានការចុះបង្រ្គាបនៅបទល្មើសជួញដូរគ្រឿងញឿននៅតាមបណ្តាភូមិនីមួយៗ៕
ថ្ងៃព្រហស្បតិ៍ ១២ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ April 28, 2022