រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទាខេត្តកោះកុង បានសហការជាមួយក្រុមការងារបេឡាជាតិអតីតយុទ្ធជន (ប.ជ.អ) ថ្នាក់កណ្ដាល ចុះប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់ឧបត្ថម្ភមួយលើកដំបូង និងបូជាសពជូនគ្រួសារមុខសញ្ញាអតីតយុទ្ធជន

កោះកុង,ថ្ងៃអង្គារ ១០ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៣:០០នាទីរសៀល មន្ទីរសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទាខេត្តកោះកុង បានសហការជាមួយក្រុមការងារបេឡាជាតិអតីតយុទ្ធជន (ប.ជ.អ) ថ្នាក់កណ្ដាល ដែលដឹកនាំដោយលោក ផាន់ គីម នាយករង ប.ជ.អ ថ្នាក់កណ្ដាល និងមានតំណាងប្រធាន ស.អ.ក ចំនួន ០២រូប, ប្រធានការិយាល័យ ប.ជ.អ ខេត្ត ព្រមទាំងមន្ត្រីជំនាញចំនួន ០៣រូប ដោយមានលោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ចខេត្ត ជាអធិបតីភាព ដើម្បីចុះប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់ឧបត្ថម្ភមួយលើកដំបូង និងបូជាសពជូនគ្រួសារមុខសញ្ញាអតីតយុទ្ធជន ចំនួន ០២គ្រួសារ ស្មើទឹកប្រាក់ 20,056,320រៀល។

អត្ថបទទាក់ទង