លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញ ចុះទៅបើកកិច្ចប្រជុំពិភាក្សា និងពិនិត្យដល់ទីតាំងជាក់ស្តែងជាមួយក្រុមប្រឹក្សាឃុំកណ្តោល និងជាមួយប្រជាពលរដ្ឋពាក់ពន្ធ័ដែលបានអាស្រ័យផលលើទីតាំងដីស្មសាន រួមរបស់រដ្ឋដើម្បីត្រៀមរៀបចំដីមួយចំណែកសំរាប់កសាងជា ប៉ុស្ត៍សុខភាព នៅសម្រាប់ឃុំកណ្តោល។ ក្រោយពីបានប្រជុំពិភាក្សា និងចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែងរួចមក ជាលទ្ធផល បងប្អូនប្រជាពលរដ្ឋទាំងពីរគ្រួសារ បានឯកភាពផ្តល់ដីជូនជាប្រយោជន៍រួមវិញដោយគ្មានល័ក្ខខ័ណ្ឌ ស្ថិតនៅ ភូមិធ្នង់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃសុក្រ ៦ រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២
ខែមេសា 22, 2022