រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាស្ដីពី ដំណើរការពេញលេញ របស់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព(HCMC) សម្រាប់ខេត្តកោះកុង

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង សហការជាមួយអង្គការ CRS ដោយមានការឧបត្ថម្ភពីមូលនិធីសកល បានរៀបចំសិក្ខាសាលា ស្ដីពី ដំណើរការពេញលេញ របស់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព(HCMC) សម្រាប់ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង និងលោកស្រីវេជ្ជបណ្ឌិត ម៉ាត់ សុភា តំណាងអង្គការ CRS និងមានការចូលរួមពីមន្រ្តីសុខាភិបាលតំណាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ តំណាងឃុំសង្កាត់នៃក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកថ្មបាំង ស្រុកកោះកុង និងស្រុកគិរីសាគរ។

សិក្ខាសាលារយៈពេលមួយថ្ងៃគឺ ដើម្បីសំរេចនូវការប្ដេជ្ញាចិត្តដែលបានរៀបរាប់ខាងលើតាមរយៈគោលបំណង

សំខាន់ៗដូចខាងក្រោម៖

១. បង្ហាញលទ្ធផលនៃការចូលរួមរបស់ឃុំ-សង្កាត់ ក្នុងការដឹកនាំគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងការកៀងគរធនធាន សំរាប់ការគាំទ្រដំណើរការគណៈកម្មការគ្រប់គ្រង និងគាំទ្រសំរាប់ការអភិវឌ្ឍន៍មណ្ឌលសុខភាព ចែករំលែកការអនុវត្តន៍ល្អ កត្តាប្រឈម និងអនុសាសន៍សម្រាប់ដំណើរការពេញលេញរបស់ HCMC ។

២. ពិភាក្សាពីផែនការសម្រាប់អនុវត្តបន្ត ការពង្រឹងគុណភាពនៃការប្រជុំ និងសមត្ថភាពរបស់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពការប្រើប្រាស់មូលនិធិឃុំ-សង្កាត់ដើម្បីគាំទ្រគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ ដោយរួមបញ្ចូល ការបញ្ជ្រាបកូវីដ-១៩ ក្នុងការប្រជុំ តកនក។

៣. ពង្រឹងទំនាក់ទំនង ការចូលរួម និងការបង្កើតទំនាក់ទំនងរវាងរដ្ឋបាលឃុំ-សង្កាត់ រដ្ឋបាលស្រុក រដ្ឋបាលខេត្ត និង មន្រ្តីផ្នែកសុខាភិបាល ថ្នាក់ខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាព ក្នុងការពង្រឹងការទទួលខុសត្រូវរបស់ HCMC រួមទាំងការដឹកនាំ និងគ្រប់គ្រង VHSG, និងត្រៀមរៀបចំផែនការសម្រាប់ការគាំទ្រសកម្មភាពសេវាសង្គម ទាក់ទងនឹងផ្នែកសុខភាពជាបន្ទាប់ទៀត។

សិក្ខាសាលាប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំធំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង

អត្ថបទទាក់ទង