វេលាម៉ោង ៩:០០ នាទីព្រឹក លោក ក្រូច បូរីសីហា អភិបាលរង នឹងជាអនុប្រធានក្រុមការងារដីរដ្ឋថ្នាក់ស្រុក តំណាងឲ្យ លោក ហាក់ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងជាប្រធានក្រុមការងារដីរដ្ឋថ្នាក់ស្រុក បានដឹកនាំក្រុមការងារដីរដ្ឋថ្នាក់ស្រុកនិងអាជ្ញាធរ ភូមិ ឃុំ ម្ចាស់សំណើ បានចុះត្រួតពិនិត្យទីតាំងស្នើសុំការអនុញ្ញាតិធ្វើការឈូសឆាយដីសម្រាប់ទុកសម្រាប់ប្រើប្រាស់ចំនួន៣ទីតាំង។
-ទីតាំងទី១ មានផ្ទៃក្រលា ៤១០០០ម៉ែត្រការ៉េ របស់ឈ្មោះ ស្រ៊ុន ហ៊រ
-ទីតាំងទី២ មានផ្ទៃក្រលា ១៩០០០០ម៉ែត្រការ៉េ របស់ឈ្មោះ តាន់ គឹម ហុង
-ទីតាំងទី៣ មានក្រលាផ្ទៃ ៣៤៩២៨៦ម៉ែត្រការ៉េ របស់ឈ្មោះ ម៉េង ផល្គុន ស្ថិតនៅក្នុងភូមិប្រទាល ភូមិតាអុក ឃុំអណ្តូងទឹក និងភូមិចំការលើ ឃុំថ្មស ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព ដឹកនាំចុះដោយ លោក សុខ សុទ្ធីអភិបាលរងខេត្តកោះកុង នឹងជាអនុប្រធានគណៈកម្មធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នឹងមានការចូលរួមពី មន្ទីរបរិស្ថានខេត្ត មន្ទីររ៉េ និងថាមពលខេត្តកោះកុង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយូដីខេត្ត ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអង្គារ ៣ រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២
April 19, 2022