រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានដឹកនាំមេភូមិ កម្លាំងប៉ុស្ថ៏រដ្ឋបាលព្រមទាំងប្រជាការពារភូមិចុះសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន០២គ្រួសារ ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង

==========================

លោក រៀម រុំ មេឃុំព្រែកខ្សាច់បានដឹកនាំមេភូមិ កម្លាំងប៉ុស្ថ៏រដ្ឋបាល ព្រមទាំងប្រជាការពារភូមិបានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន០២គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតនៅក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងនោះដែរ លោកមេឃុំ និងលោកមេភូមិ និងអនុប្រធានសហគមន៍នេសាទបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់ក្រុមគ្រួសាររបស់គាត់ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃដូចខាងក្រោម:
១-បានចុះសួរសុខទក្ខប្រជាពលរដ្ឋឈ្មោះ សាន្ត ខន ភេទស្រី ដែលមានជីវភាពខ្វះខាតនៅក្នុងគ្រួសារ និងបានឧបត្ថម្ភថវិកាចំនួន ៤៥ មុឺនរៀល និងអង្ករ ២០ គីឡូ។
២-បានចុះសួរសុខទុក្ខប្រជាពលរដ្ឋឈ្មោះក្រួច សារុំ អាយុ ៥៥ ឆ្នាំ ដែលកំពុងមានជម្ងឺប្រចាំកាយ និងបានឧបត្ថម្ភថវិកាចំនួន ៤៥ មុឺនរៀល និងអង្ករ ២០ គីឡូ។

========================

ថ្ងៃអង្គារ ៣ រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២
April 19, 2022

ប្រភព: រដ្ឋបាលស្រុកគិរីសាគរ

អត្ថបទទាក់ទង