រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក នឹងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ ដល់គ្រួសារ រងគ្រោះដោយសារខ្យល់កន្ត្រាក់មកលើផ្ទះប្រជាពលរដ្ឋ ចំនួន០៣គ្រួសារ

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក នឹងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ ដល់គ្រួសារ រងគ្រោះដោយសារខ្យល់កន្ត្រាក់មកលើផ្ទះប្រជាពលរដ្ឋ ចំនួន០៣គ្រួសារ÷

1-ឈ្មោះ កុយ ម៉ៅ ខូចខាត ស៊ីប្រូ២០សន្លឹក

2-ឈ្មោះ លាក់ ម៉េង ស័ង្កសីខូចខាតទាំងស្រុង 

3-ឈ្មោះ គង់ ងិន ស័ង្កសីខូចខាត ទាំងស្រុង ស្ថិតនៅភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

 នាឱកាសនោះលោក ហាក់ ឡេង   អភិបាលស្រុក នឹងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ និងក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត  រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល 

“​ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង

 " ៣កុំ ៣ការពារ ២ចូលរួម"៖

- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។ 

-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។

ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម  ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា  ។

សម្ភារ:ដែលអនុសាខាបានផ្ដល់ជូនមួយគ្រួសារៗ ទទួលបាន ៖

- គ្រួសារខូចខាតទាំងស្រុង អំណោយទទួលបាន តង់ ១ និងថវិកាចំនួន 400,000រៀល

និងចំនួន២គ្រួសារទៀត គ្រួសារទី២អនុសាខាបានជូនថវិកាចំនួន 200,000រៀល និងគ្រួសារទី៣ ថវិកាចំនួន 100,000រៀល

ថវិកាសរុបទាំងអស់ចំនួន 700,000រៀល ក្នុងនោះដែរក្រុមការងារខេត្តចុះជួយឃុំកណ្តោលបានជូនថវិកាក្នុងមួយគ្រួសារៗ100,000រៀលបន្ថែម។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ឆ្នាំខាល

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២

អត្ថបទទាក់ទង