ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៩.៣០នាទីព្រឹក លោក អៀវ វណ្ណារ៉ា អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានផ្តល់ការសម្ភាសន៍ដល់និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចុះស្រាវជ្រាវ ទាក់ទងនឹង ការកសាងសមត្ថភាពលើការគ្រប់គ្រងដោយមានការចូលរួមចម្រុះលើតំបន់ឆ្នេរប្រទេសកម្ពុជាតាមរយៈទស្សនទាននៃការអភិវឌ្ឍន៍ដែលមានផលប៉ះពាល់កម្រិតទាប ដោយគិតចីរភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ
គោលបំណងនៃការស្រាវជ្រាវមាន៖
១-ដើម្បីស្វែងយល់ពីអាកប្បកិរិយា និងចំណេះដឹងរបស់អ្នកពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ដែលមានផលប៉ះពាល់ទាប(LID)Low Impact Development ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ
២-ដើម្បីស្វែងយល់ពីការគ្រប់គ្រងរបស់ស្ថាប័ននានាទាក់ទងនឹងLID ក្នុងការកាត់បន្ថយ ព្រមទាំងសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ
៣-ដើម្បីពិនិត្យមើលអំពីឆន្ទៈក្នុងការចូលរួមក្នុង LID
៤-ដើម្បីវាយតម្លៃពីសមត្ថភាពដែលត្រូវការចាំបាច់