រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធីសង្រ្កាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ គ.ស ២០២២ នៅវត្តរូងគីរីសត្ថារាម(ហៅវត្តត្រពាំងរូង)

ស្រុកកោះកុង​​ ៖  រសៀល​ថ្ងៃសុក្រ ៧ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ លោក ជា សូវី អភិបាល និងជាប្រធាន ស.ស.យ.ក.ស្រុកកោះកុង បានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំង សម្រាប់ការត្រៀមរៀបចំកម្មវិធីសង្រ្កាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ គ.ស ២០២២ នៅវត្តរូងគីរីសត្ថារាម(ហៅវត្តត្រពាំងរូង) ក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង​។​

សមាសភាពចូលរួម​លោកនាយករង​សាលាស្រុកកោះកុង ប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំង​ទាំងបីប្រភេទ តំណាងរឃុំត្រពាំងរូង និង ស.ស.យ.ក.ស្រុកកោះកុង និង​ព្រះចៅអធិការវត្ត​រូងគីរីសត្ថារាម​(ហៅវត្តត្រពាំងរូង)​

ការចុះពិនិត្យមើលទីតាំងរួមមាន៖
១. ទីតាំងសម្រាប់ការលេងល្បែងប្រជាប្រិយ
២. ទីតាំងរៀបចំពិពណ៌ប្លង់ ត្រពាំងរូង​សង្រ្កាន្ត ដើម្បីឲ្យសាធារណៈជន​ថតរូប​អនុស្សាវរីយ៍​
៣. ទីតាំងចំណតយានយន្ត និងម៉ូតូ
៤. ទីតាំងរៀបចំពិធីពូនៅភ្នំខ្សាច់ និងស្រង់ទឹកព្រះ
៥. ទីតាំងសម្រាប់លេងទឹកសម្រាប់ថ្ងៃស្រង់ព្រះ

អត្ថបទទាក់ទង