ស្រុកកោះកុង ៖ រសៀលថ្ងៃសុក្រ ៧ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ លោក ជា សូវី អភិបាល និងជាប្រធាន ស.ស.យ.ក.ស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំក្រុមការងារត្រៀមរៀបចំកម្មវិធីសង្រ្កាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ គ.ស ២០២២ នៅវត្តរូងគីរីសត្ថារាម(ហៅវត្តត្រពាំងរូង) ក្នុងភូមិដីទំនាប ឃុំត្រពាំងរូង នៅសាលប្រជុំសាលាស្រុកកោះកុង។
សមាសភាពចូលរួមលោកនាយករងសាលាស្រុកកោះកុង ប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបីប្រភេទ តំណាងរឃុំត្រពាំងរូង និង ស.ស.យ.ក.ស្រុកកោះកុង
កិច្ចប្រជុំនេះ បានធ្វើការពិនិត្យ និងសម្រេចលើការងារ៖
១. សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការ អនុគណៈកម្មការ រៀបចំកម្មវិធី ត្រពាំងរូងសង្រ្កាន្ត នៅវត្តរូងគីរីសត្ថារាម(ហៅវត្តត្រពាំងរូង)
២. ផែនការថរិកាសម្រាប់កម្មវិធី ត្រពាំងរូងសង្រ្កាន្ត
៣. ផ្សព្វផ្សាយដល់សាធារណៈជនឲ្យបានដឹង និងចូលរួមមកលេងកម្សាន្ត