ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិក្រវាញកណ្តាលនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមបោះបង្គោលព្រំប្រទល់រវាងដីតំបន់ការពារឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងដីដែលកាត់ឆ្វៀលដោយអនុក្រឹត្យលេខ៣០ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង ដែលស្ថិតនៅ ភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ក្នុងនោះក៏មានការចូលរួមពី អាជ្ញាធរភូមិ មន្រ្តីនគបាលប៉ុស្តិ៍ និងការិយាល័យភូមិបាលស្រុកថ្មបាំងផងដែរ ហើយជាលទ្ធផលក្រុមការងារយើងបោះបង្គោលបានចំនួន០៤ដើម ។