/ / /

កម្មវិធីចែកកញ្ចប់អាហារដល់បង ប្អូនសាសនិកឥស្លាមចំនួន១០០គ្រួសារ

អរគុណសន្តិភាព !

រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បង ប្អូនសាសនិកឥស្លាមចំនួន ១០០ គ្រួសារ នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានទទួលកញ្ចប់អាហារ ជាការឧបត្ថម្ភរបស់សមាគមមនុស្សធម៌ដារុលអាឃីរ៉ោះកម្ពុជា តាមរយះលោក យូសុះ មូស្លីមីន ជាប្រធានសមាគម ។

លោក ជួន ភារ៉េត អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត តំណាងលោកប្រធានមន្ទីរ បានពាំនាំនូវការសួរសុខទុក្ខនិងនឹករលឹកដល់បងប្អូនសាសនិកឥស្លាមទាំងអស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត
សូមឲ្យបងប្អូនថែរក្សាសុខភាព និងប្រតិបតិ្តអោយបានខ្ជាប់ខ្ជួន អត់ធ្មត់ឲ្យបានរយះពេល១ខែពេញនៃរដូវបុណ្យរ៉ម៉ាដននេះ។

គួរំលឹកផងដែរថា រាល់សកម្មភាពមនុស្សធម៌ ការអភិវឌ្ឍន៍នានា និងសិទ្ធសេរីភាពពេញលេញនៃសាសនានៅព្រះរាជាណាចក្រកម្ពុជាគឺជាតំលៃនៃសន្តិភាព និងការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ បង ប្អូនយើងទាំងអស់គ្នា បានសំដែងក្តីសប្បាយរីករាយ ដែលបានរស់នៅក្រោមដំបូលសន្តិភាពពេញលេញ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គស្ថានិក និងជាមគ្គុទ្ទេសក៍ឯក នៃនយោបាយឈ្នះ ឈ្នះ។

កោះកុង, ថ្ងៃទី7/4/2022

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៥-២០២៦ សាលាពុទ្ធិកបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត និងចែកប្រគេនបណ្ណសរសើរ

  • ហេង គីមឆន/
    31/05/2026

    អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី៣៩ ក្រោមប្រធានបទ “បេីកបង្ហាញល្បិចកលបង្កេីតភាពទាក់ទាញ – ប្រឆាំងការញៀននីកូទីន និងថ្នាំជក់” ៣១ ឧសភា ១៩៨៧ – ៣១ ឧសភា ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/05/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកបូទុមសាគរ បានចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង»

  • ហេង គីមឆន/
    30/05/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ

  • ហេង គីមឆន/
    30/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញទស្សនាតាំងពិព័រណ៍សមិទ្ធផលនានា

  • ហេង គីមឆន/
    30/05/2026

    លោក ចំរើន ទូច អនុប្រធានកត្តិយស បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦