លោកស្រី ទួត ហាទីម៉ា អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំ ពិនិត្យរបាយការណ៍ប្រចាំខែមីនានឹងត្រីមាសទី១ ឆ្នាំ២០២២ ដេីម្បីត្រៀមដាក់ឆ្លងកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាស្រុក លេីកទី៣៤ ឆ្នាំទី៣ អាណត្តិទី៣ នៅសាលប្រជុំសាលាស្រុកគិរីសាគរ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពីលោកនាយករដ្ឋបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យរដ្ឋបាលស្រុក និងតំណាងកងកម្លាំងប្រដាប់អាវុធ ។
………………………………………………………….
ថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២
March 30, 2022