/ / /

អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងសំណើរបស់ប្រជាពលរដ្ឋ ស្នើសូមចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត អនុប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងជាអនុប្រធានក្រុមការងារចុះអនុវត្ត គ្រប់គ្រង ត្រួតពិនិត្យការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី នៃរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារ ដែលមានសមាសភាពពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរបរិស្ថានខេត្ត និងទីចាត់ការអន្តរវិស័យសាលាខេត្ត សហការជាមួយ អាជ្ញាធរស្រុកកោះកុង ការិយាល័យជំនាញចំណុះរដ្ឋបាលស្រុក និងរដ្ឋបាលឃុំតាតៃក្រោម ចុះពិនិត្យទីតាំងស្នើសូមចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ របស់ឈ្មោះ អ៉ឹង កុលាប លើដីទំហំ ៣៨ហិកតា ២៥អា ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

ជាលទ្ធផល បន្ទាប់ពីការប្រជុំ និងចុះពិនិត្យទីតាំងជាក់ស្តែង ក្រុមការងារបានឯកភាព និងផ្តល់ការណែនាំឲ្យសាមីសំណើត្រូវសម្របសម្រួលទំនាស់បងប្អូនឲ្យបានចប់ជាស្ថាពរ និងបន្ទាប់មកសហការជាមួយមន្រ្តីជំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក និងមន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្ត ដោយមានការសម្របសម្រួលពីអាជ្ញាធរស្រុកកោះកុង ដើម្បីចុះកំណត់យកនិយាមកា ធ្វើផលធៀបមុននិងក្រោយការកាត់ឆ្វៀលដោយអនុក្រឹត្យលេខ ៣០អនក្រ.បក និងផែនទីគម្រោងឥណទានកាបូន និងការវាស់វែងត្រូវអនុវត្តតាមច្បាប់ភូមិបាលជាគោល រួចធ្វើរបាយការណ៍បញ្ជូនទិន្នន័យមករដ្ឋបាលខេត្តដើម្បីបន្តនីតិវិធី។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យ មន្ទីរជំនាញ អាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព និងឈរលើស្មារតីទទួលខុសត្រូវ៕

ថ្ងៃចន្ទ ១១ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ March 28, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកសហការជាមួយអាជ្ញាធរឃុំថ្មស ចុះពិនិត្យនិងវាយតម្លៃលើទីតាំងស្នើសុំច្បាប់អនុញ្ញាតប្រកប អាជីវកម្មបើកភោជនីយដ្ឋានទេសចរណ៍ បើកផ្ទះសំណាក់ និងបើខារ៉ាអូខេ របស់ឈ្មោះ DAI YUELIN ស្ថិត នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំ លោកស្រី ប៊ួយ ដានី ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ខា លាងហុង ប្រធានអង្គភាពលទ្ធកម្ម បានអញ្ជើញចូលរួមកម្មវិធីបញ្រ្ចាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូលFMIS និងFMIS Portal ជំនាន់ថ្មី”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ច ប្រជុំសាមញ្ញលេីកទី២៧​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាខេត្តកោះកុង​

  • ហេង គីមឆន/
    12/08/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយតំណាងក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងឯកសារសំខាន់ៗ នៃគម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាព ជួរភ្នំក្រវាញកណ្តាល នៃឧទ្យានជាតិជួរភ្នំក្រវាញក្រោមអធិបតីភាពឯកឧត្តម គឹម ណុង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាល និងលោកស្រី ឆេង រតនា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកម្មវិធីបញ្រ្ចាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូលFMIS និងFMIS Portal ជំនាន់ថ្មី”

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក​ស្រី​ រិន គន្ធា​ អភិបាល​រង​ស្រុក​មណ្ឌលសីមា បាន​ដឹកនាំ​លោក​ប្រធាន​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ចុះពិនិត្យ និង​ណែនាំ​បន្ថែម​ដល់​លោក​នាយក​បឋមសិក្សា​មណ្ឌល​សីមារាម និង​លោក​ស្រី​នាយិកា​សាលាបឋមសិក្សាប៉ាក់ខ្លង ស្ដីពី​ការ​រៀប​ចំ​ទីកន្លែង​ដើម្បី​ទទួល​ដំណើរ​ទស្សនកិច្ចសិក្សា ដក​ស្រង់​ផ្លាបទពិសោធន៍​ក្នុង​តំបន់​៣ (គ.វ.​អ)