ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃចន្ទ ១១ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែមីនា និងលើកទិសដៅការងារបន្តខែមេសា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុកកោះកុង សរុបចំនួន ១៥នាក់ ស្រី ០៦នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។
ទន្ទឹមជាមួយគ្នានោះ លោកស្រីប្រធាន បានណែនាំដល់សមាជិកគ.ក.ស.ក ជាពិសេសគ.ក.ន.ក ឃុំទាំង៤ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ