លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយប្រធានសហគមន៍ការពារធនធានធម្មជាតិអណ្តូងទឹក ប្រធានសហគមន៍នេសាទឆ្នេរតាមាឃ រួមជាមួយនាយិការសាលាមត្តេយ្យសិក្សាសហគមន៍តាមាឃ បានអញ្ជើញចុះពិនិត្យ និងសិក្សាលើការស្តារហេដ្ឋារចនាសម្ព័ន្ធរបស់មត្តេយ្យសិក្សាសហគមន៍តាមាឃ មានដូចជា ៖
- បន្ថែមបង្អួចសម្រាប់អាគារសិក្សា
- សាងសង់បង្គន់អនាម័យថ្មីតាមលក្ខណៈស្តង់ដា
- ពិភាគ្សាលើគម្រោងសាងសង់របងជុំវិញបរិវេនមត្តេយ្យសិក្សា
- ការស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេនមត្តេយ្យសិក្សា
ដែលទីតាំងស្ថិតក្នុងភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភពៈរដ្ឋបាលឃុំអណ្ដូងទឹក
-------------------------------
ថ្ងៃសៅរ៍ ៩ រោច ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២
March 26, 2022