/ / /

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង ប្រចាំស្នាក់ការល្បាតត្រពាំងរូង​ ដែនជម្រកសត្វព្រៃតាតៃ ចុះល្បាតបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅចំណុច​ ភូមិ​ត្រពាំងរូង​ ស្រុកកោះកុង ខេត្តកោះកុង

ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃតាតៃ ប្រចាំការនៅស្នាក់ការល្បាតត្រពាំងរូង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះល្បាតទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិដោយម៉ូតូចំនួន០៣គ្រឿង និងថ្មើរជើងក្នុងដែនជម្រកសត្វព្រៃតាតៃ នៅចំណុច ភ្នំរូង ត្រង់និយាមកាលេខ (០៣១៦៩០០-១២៥៩៤៨៣) ស្ថិតនៅភូមិ ត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង បានដកហូតរណារយន្ត (ធន់ធំ) ចំនួន ០១គ្រឿង ដែលម្ចាស់រត់គេចខ្លួនចូលព្រៃ (អញ្ញាត្តជន) ចំពោះវត្ថុតាង(រណារយន្ត)ក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង ។

រៀបរាងដោយកញ្ញា មាស ស្រីល័ក្ខ

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    13/08/2026

    -លោកវរសេនីយ៍ត្រី យ៉ែម វិចិត្រ នាយប៉ុស្តិ៍នគរបាលឬស្សីជ្រុំបានដឹកនាំកំលាំងប៉ុស្ដិ៍ចុះល្បាតក្នុងមូលដ្ធាននិងចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ធចំនួន៣នាក់ស្រី២នាក់និង..

  • ហេង គីមឆន/
    13/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ វាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦

  • ហេង គីមឆន/
    13/08/2026

    លោក​ សៀង​ កក្កដា​ ប្រធានលេខាធិការដ្ឋាន​ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង តំណាង​ឱ្យលោកជំទាវ​ ឈី​ វ៉ា​ ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា​ខេត្តកោះកុង​ បានប្រគល់ថវិកា​ ជូនដល់លោកគ្រូ​ និងក្រុមការងារស័្មគ្រចិត្ត​ ចូលរួមសម្របសម្រួលផ្ញើកង់-ម៉ូតូ

  • មន្ទីរធម្មការ និងសាសនា/
    12/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ និងសហការីបានចូលរួមសម្របសម្រួល​ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ប្រគេន និងជូនព្រះរាជអំណោយ របស់សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង

  • ហេង គីមឆន/
    12/08/2026

    សេចក្តីជូនព័ត៌មាន ស្តីពី វិធានការឆ្លើយតប និងទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាម ក្នុងខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលស្តីទី ស្រុកមណ្ឌលសីមា លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក មន្ត្រីសាលាស្រុក សហការជាមួយ លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បាននាំអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា និងចុះសួរសុខទុក្ខគ្រួសារក្រីក្រមានជំងឺប្រចាំកាយ ចំនួន ៤គ្រួសារ នៅភូមិនាងកុក ចំនួន២គ្រួសារ និងនៅភូមិ១ ចំនួន ២គ្រួសារ ក្នុងឃុំប៉ាក់ខ្លង