ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង បានចាត់តាំងមន្ត្រីចំនួនពីររូប៖
១.លោក ស វាសនា ប្រធានការិយាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ
២.លោក ទុំ សម្បត្តិ អនុប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារ
ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី នីតិវីធីកៀរគរប្រមូលចំណូលក្នុងបរិបទកូវីដ-១៩ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។