លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណ:អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែមីនា ឆ្នាំ២០២២ និងពិនិត្យសេចក្ដីព្រាងឯកសារប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុកប្រចាំខែមីនា ឆ្នាំ២០២២
៤.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុកប្រចាំត្រីមាសទី១ ឆ្នាំ២០២១
៥.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិក នៃរដ្ឋបាលស្រុកមណ្ឌលសីមា ប្រចាំខែមករា កុម្ភ: និងមីនា ឆ្នាំ២០២២
៦.ពិនិត្យ ពិភាក្សា សេចក្ដីព្រាង ស្ដីពីការរៀបចំផែនការផ្សព្វផ្សាយការងារអនាម័យបរិស្ថាន នៅក្នុងស្រុកមណ្ឌលសីមា នៃខេត្តកោះកុង
៧.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២
វេលាម៉ោង ៨:០០នាទីព្រឹក