រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចូលរួមបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការកត់ត្រាបញ្ជីស្មាម សម្រាប់ក្រុមកសិករអ្នកផលិត ដោយសហការ និងសម្របសម្រួលពីអង្គការ Save the Children ក្នុងគម្រោងស្ទៀរ (STEER)

ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២

លោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សហកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីការកត់ត្រាបញ្ជីស្មាម សម្រាប់ក្រុមកសិករអ្នកផលិត ដោយសហការ និងសម្របសម្រួលពីអង្គការ Save the Children ក្នុងគម្រោងស្ទៀរ (STEER)។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២២ មានអ្នកចូលរួមសរុប ៣៥នាក់ ស្រី ០៩នាក់។ កម្មវិធីនេះធ្វើនៅសាលប្រជុំវិទ្យាល័យស្រែអំបិល ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង