ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនាឆ្នាំ២០២២ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង សហការ ជាមួយមន្ត្រីនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹកនៃក្រសួង
ធនធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរ ឃុំស្រែអំបិល បានជួបប្រជុំពិភាក្សាគ្នាជុំវិញការជំរុញ ការងារពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹកខ្លុង នៅឃុំស្រែអំបិល ស្រុកស្រែអំបិល។