ស្រុកកោះកុង ៖ ព្រឹកថ្ងៃចន្ទ ៤ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង រួមជាមួយលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរង នាយករងសាលាស្រុកកោះកុង និងលោក លោកស្រីមេឃុំទាំង៤ នៃស្រុកកោះកុង បានចូលរួមពិធីប្រកាសផ្សព្វផ្សាយ និងដាក់អោយអនុវត្តជាផ្លូវការនូវកម្មវិធីជាតិរយ:ពេល ១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.អ.ប ដែលរៀបចំឡើងដោយ គ.ជ.អ.ប តាមរយៈប្រព័ន្ធZoom នៅសាលប្រជុំសាលាស្រុកកោះកុង។