រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំទីលានទុកដាក់សំរាម សម្រាប់ស្រុកមណ្ឌលសីមា

ខេត្តកោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំទីលានទុកដាក់សំរាម សម្រាប់ស្រុកមណ្ឌលសីមា លើផ្ទៃដីទំហំ ៥០០.៨០៤ (ប្រាំរយពាន់ប្រាំបីរយបួន) ម៉ែត្រការ៉េ ស្ថិតក្នុងភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន អេកូ ឡូខល សឺលូសិន ឯ.ក និងទទួលបានការគាំទ្រដោយក្រសួងបរិស្ថានក្នុងការវិនិយោគលើអាជីវកម្មប្រមូល សម្អាត និងដឹកជញ្ជូនសំរាម ។

ជាលទ្ធផល រដ្ឋបាលខេត្តកោះកុង បានឯកភាពជាគោលការណ៍ឱ្យធ្វើការរៀបចំ និងបន្តនីតិវិធីតាមគោលការណ៍ច្បាប់ជាធរមាន ៕

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
March 17, 2022

អត្ថបទទាក់ទង