រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរងស្រុក​កោះកុង ដឹកនាំក្រុមការងារ​សម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចប្រតិបត្តិការមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដល់គ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក នៅខេត្តកំពង់ឆ្នាំង

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ យោងតាមការចាត់តាំងរបស់លោក ជា សូវី អភិបាល និងជាប្រធាន​ក្រុមការងារ​សម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង លោកស្រី អ៊ិន សុភី អភិបាលរងស្រុក​កោះកុង និងជាអនុប្រធានក្រុមការងារ បានដឹកនាំក្រុមការងារ​គម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង ចូលរួមវគ្គបណ្តុះបណ្តាលដំបូង ស្តីពីកិច្ចប្រតិបត្តិការមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដល់គ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុកសម្រាប់ជុំទី១ ឆ្នាំ២០២២ ដើម្បីត្រៀម បណ្តុះបណ្តាលដល់អ្នកអនុវត្តន៍សំខាន់ៗនៅថ្នាក់ឃុំ សង្កាត់គោលដៅដែលបានអនុវត្តជុំទី១ ដែលរៀបចំដោយ​លេខាធិការដ្ឋាន គ.ជ.អ.ប មានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ឆ្នាំង។​

អត្ថបទទាក់ទង