លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ សហការជាមួយក្រុមការងារចុះពិនិត្យការចាក់បំពេញអាចម៍ដី របស់ក្រុមហ៊ុន អុឹង ឃាង គ្រុប ស្ថិតនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។បន្ទាប់ពីក្រុមការងារចុះដល់ទីតាំងបានឃើញថា ម្ចាស់ដីពុំទាន់បានសុំច្បាប់ចាក់បំពេញអាចម៍ដីឡើយ ហើយក្រុមការងារបានណែនាំអោយម្ចាស់ដី ទៅសុំច្បាប់នៅការិយាល័យច្រកចេញចូលតែមួយជាមុនសិន និងបានណែនាំផ្អាកការចាក់ដី ជាបណ្តោះអាសន្ន រង់ចាំច្បាប់អនុញ្ញាតិជាមុនសិន ទើបអាចចាក់បន្តបាន។
ថ្ងៃសៅរ៍ ១០ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ March 12, 2022