រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អមដំណើរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យទីតាំងដីចុះបញ្ជីដីរដ្ឋ និងសម្រាប់វិនិយោគ នៅកោះទទឹង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចុះពិនិត្យទីតាំងដីចុះបញ្ជីជាដីរដ្ឋ និងសម្រាប់វិនិយោគនៅកោះទទឹង ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ការចុះពិនិត្យទីតាំងដីរដ្ឋសម្រាប់វិនិយោគនៅកោះទទឹងនេះក៏មានការចូលរួមពី លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោកអភិបាលស្រុកគិរីសាគរ លោកមេឃុំកោះស្តេច មេភូមិកោះស្តេច និងអ្នកអមដំណើរមួយចំនួនទៀត៕
ថ្ងៃសៅរ៍ ១០ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ March 12, 2022

អត្ថបទទាក់ទង