រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អនុប្រធានប្រចាំការ តំណាងលោកស្រីប្រធានស.ស.យ.ក.ខេត្តកោះកុង​ បានចូលរួមរំលែកទុក្ខក្រុមគ្រួសារ ឯកឧត្តម ទៀ សមស័ក្ត នៅគេហដ្ឋាន ឯកឧត្តម ស្ថិតនៅភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា

លោក ឈេង សុវណ្ណដា អនុប្រធានប្រចាំការ តំណាងលោកស្រីប្រធានស.ស.យ.ក.ខេត្តកោះកុង​ រួមជាមួយនឹងលោក ក្រូច បូរីសីហា ប្រធាន ស.ស.យ.ក.​ ស្រុកមណ្ឌលសីមា និងក្រុមលេខាធិការដ្ឋាន សរុបចំនួន ១១រូប ស្រី ០៥រូប បានចូលរួមរំលែកទុក្ខក្រុមគ្រួសារ ឯកឧត្តម ទៀ សមស័ក្ត នៅគេហដ្ឋាន ឯកឧត្តម ស្ថិតនៅភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ក្នុងនោះ បាននាំយកនូវលិខិតចូលរួមរំលែកមរណទុក្ខរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ព្រមទាំងថវិកាមួយចំនួន និងសាររំលែករបស់ ស.ស.យ.ក. ខេត្ត ជូនដល់ក្រុមគ្រួសារសពផងដែរ ។
ថ្ងៃសុក្រ ៩ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ March 11, 2022

អត្ថបទទាក់ទង